ចូលរួមអង្គសន្និបាតមានបណ្តាសមមិត្ត ឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ឧត្តមសេនីយ៍ទោឡេក្វឹកហ៊ុង-សមាជិកមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងនគរបាល និងស្ថាប័នចំណុះក្រសួងនគរបាល ត្រឹងធីហ្វារី-អនុប្រធានក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិ គណៈសាសនារដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាននៃកងទ័ពការពារព្រំដែនវៀតណាម ថ្នាក់ដឹកនាំបណ្តាភូមិភាគនៅតីណាមបូ តំណាងទម្រង់ គំរូឆ្នើមចំនួន៦៨។
តំណាងទាំងឡាយចូលរួមអង្គសន្និបាត |
ដំណាក់កាល២០១៨-២០២៤ មានភូមិភាគនៅតីណាមបូចំនួន១៣ បានកសាងទម្រង់ចំនួន១៦៥ បើកទូលាយ៦៧ទម្រង់ទូទាំងប្រជាជនការពារសន្តិសុខជាតិនៅ៤៥៧កន្លែង។ សព្វថ្ងៃ ទូទាំងប្រទេសមានទម្រង់ជាង៤.៧០០និងគំរូចំនួន៩៤៥ ដោយឡែកតីណាមបូមានទម្រង់ចំនួន៨៩១និងគំរូ២៦០។ ក្រសួងនគរបាលបានវាយតម្លៃចំពោះការចលនាទូទាំងប្រជាជនការពារសន្តិសុខជាតិនៅតីណាមបូមានភាពសម្បូរបែបគ្រប់វិស័យនិងមានភាពសាយភាយយ៉ាងទូលំទូលាយនិងអនុវត្តមានប្រសិទ្ធភាព ឆ្លងតាមរយៈនោះ ជនជាតិភាគតិចបានផ្តល់ដំណឹងឱ្យកងកម្លាំងនគរបាលចំនួន១៨.១០០ដំណឹង ជួយដោះស្រាយចំនួន៣៤.៣០០ករណី។ល។ ដំណាក់កាល២០១៨-២០២៤ មានទម្រង់ជាច្រើន អនុវត្តមានប្រសិទ្ធភាពក្នុងការពារ ស្វ័យការពារតំបន់ជនជាតិភាគតិច។ គំរូ ដូចទម្រង់ “បបួលគ្នាធ្វើល្អភូមិចាម” របស់ខេត្តអាងយ៉ាង “ក្រុមស្វ័យការពាររបស់ជនជាតិហ្វា” របស់ខេត្តបាកលីវ “ក្រុមនេសាទករសាមគ្គីរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅលំហសមុទ្រ” របស់ខេត្តគៀងយ៉ាង “ក្លឹប៣សកម្មក្នុងតំបន់ជនរួមជាតិខ្មែរ”របស់ខេត្តសុកត្រាំង “ក្លឹប៣ប្រការល្អ បន្ថយ៣យ៉ាង” របស់ខេត្តត្រាវិញ។ល។
ថ្លែងការណ៍ក្នុងអង្គសន្និបាត ឧត្តមសេនយ៍ទោ ឡេក្វឹកហ៊ុង ស្នើបណ្តាភូមិភាគនៅតំបន់តីណាមបូគប្បីបញ្ជាក់ឱ្យបានច្បាស់ការងារកសាង បើកទូលាយបណ្តាទម្រង់គំរូក្នុងការចលនាទូទាំងប្រជាជនការពារសន្តិសុខជាតិ ត្រូវផ្សារភ្ជាប់ជាមួយការអនុវត្តភារកិច្ចនយោបាយនៃរាល់គណៈកម្មាធិការបក្ស ស្ថាប័ន គណៈ ផ្នែកអង្គការមហាជន។ គួបផ្សំការងារនេះជាមួយនឹងការចលនាប្រឡងប្រណាំងស្នេហាជាតិ បណ្តាកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅរាល់អង្គភាព ភូមិភាគនិងផ្សារភ្ជាប់ដោយឡែកតំបន់ជនជាតិភាគតិចនៅតីណាមបូ។ លើកទឹកចិត្ត ស្ងើចសរសើរនិងបើកទូលាយបណ្តាទម្រង់ដែលល្អរបៀបធ្វើច្នៃប្រឌិតដើម្បីលើកកម្ពស់គុណភាពប្រិសទ្ធភាពនៃការចលនាទូទាំងប្រជាជនការពារសន្តិសុខជាតិ។
ឧត្តមសេនយ៍ទោ ឡេក្វឹកហ៊ុងសង្ឃឹមថាពេលខាងមុខ ជនជាតិភាគតិចនឹងបន្តពង្រីកបណ្តាលទ្ធផលដែលសម្រេចបាន លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពគប់វាល់កម្លាំងពលកម្ម បញ្ញា បទពិសោធន៍សម្រាប់ការចលនាទូទាំងប្រជាជនការពារសន្តិសុខជាតិ បម្រើបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ-ការពារជាតិតំបន់តីណាមបូក្នុងពេលខាងមុខ៕
សុងឡេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin