ឃោសនាការចូលរួមការពារសន្តិសុខមាតុភូមិដល់ព្រះសង្ឃ |
នាពេលកន្លង ដោយមានតួនាទីស្នូល កងកម្លាំងនគរបាលគ្រប់ថ្នាក់បានធ្វើសេនាធិកាយ៉ាងសកម្មជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ចេញផ្សាយនិងចង្អុលការអនុវត្តគោលការណ៍របស់បក្ស រដ្ឋនិងក្រសួងនគរបាលពីការកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ទូទាំងខេត្តបានចាត់តាំងឃោសនា៧.៨៦៦លើក មានអ្នកចូលរួម១៧២.២៧២នាក់ ឆ្លងតាមឧបករណ៍សំឡេងឡចល័ត១.៧០៦លើក ចុះផ្សាយ ចែករំលែកព័ត៌មានជិត២.៥០០នៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាឡូ។ល។ ឆ្លងតាមនោះ ជួយឱ្យប្រជាជនយល់កាន់តែច្បាស់អំពីគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ផែនការ វិធីសាស្ត្រ ល្បិចកលសកម្មភាពរបស់បច្ចាមិត្ត មានប្រភពដំណឹងដ៏មានតម្លៃជាង១.០០០ពីប្រជាជនបានផ្តល់ដល់កងកម្លាំងសមត្ថកិច្ច។
ទូទាំងខេត្តមានទម្រង់ចំនួន៤០ប្រភេទបានផ្សព្វផ្សាយនៅ៦០៣កន្លែង ក្នុងនោះ មាន៨ទម្រង់ឆ្នើមបានក្រសួងនគរបាលទទួលស្គាល់ វាយតម្លៃខ្ពស់និងកំពុងបានពង្រីកទូលាយ។ ជាទម្រង់មួយក្នុងចំណោមទម្រង់ឆ្នើម ដែលពង្រីកមានប្រសិទ្ធភាព សមស្របជាមួយស្ថានភាពជាក់ស្តែងនៅមូលដ្ឋានជាទម្រង់“សំឡេងឡសន្តិសុខ”។ នៅទីរួមស្រុកកេសាត់ ស្រុកកេសាត់(សុកត្រាំង) ទម្រង់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ ប្រឆាំងបទល្មើស លំនឹងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់និងអនុវត្តបានជោគជ័យនូវការងារផ្លាស់ប្តូរភូមិដ្ឋានសំខាន់ស្មុគស្មាញពីសណ្តាប់ធ្នាប់សង្គម។ បានផ្សព្វផ្សាយចាប់ពីឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន ទម្រង់នេះបានបើកទូលាយនៅ៤០កន្លែងលើភូមិដ្ឋានក្នុង៩ស្រុក ទីរួមខេត្ត មានជាង១០០ក្រុមនិងសមាជិកចូលរួមចំនួន៥១២រូប។ ទម្រង់“សំឡេងឡសន្តិសុខ” បានក្រសួងនគរបាលទទួលស្គាល់ថាជាសកម្មភាពប្រកបដោយប្រសិទ្ធភាពជាក់ស្តែងក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ ជ្រួតជ្រាបកិច្ចចង្អុលការរបស់ក្រសួងនគរបាលស្តីពីការអនុវត្តសេចក្តីសម្រេចលេខ៥២១/QĐ-TTg ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០៥ របស់នាយករដ្ឋមន្ត្រីស្តីពីថ្ងៃបុណ្យទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ កងកម្លាំងនគរបាលពីខេត្តរហូតដល់មូលដ្ឋាន បានធ្វើសេនាធិការជូនគណៈចង្អុលការគ្រប់ថ្នាក់ ដើម្បីចាត់តាំងថ្ងៃបុណ្យទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិឆ្នាំ២០២៤ ជាមួយនឹងការចលនា សកម្មភាពជាក់ស្តែងជាច្រើន។ ច្រើនសកម្មភាពវប្បធម៌ សិល្បៈ កីឡា អំណរថ្ងៃបុណ្យទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ផ្សារភ្ជាប់ជាមួយនឹងទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជន បង្កបរិយាកាសប្រឡងប្រណាំងដ៏ពុះពោរក្នុងកម្មាភិបាល យុទ្ធជន និយោជិត អ្នកពលកម្មនិងប្រជាជន។ មកដល់ពេលនេះ បានចាត់តាំងថ្ងៃបុណ្យទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិឆ្នាំ២០២៤ ប្រកបដោយជោគជ័យចំនួន១១២កន្លែង ក្នុងនោះ ១០០កន្លែងនៅថ្នាក់មូលដ្ឋាន ១១កន្លែងនៅថ្នាក់ស្រុកនិង១កន្លែងនៅថ្នាក់ខេត្ត។
អង្គការ បុគ្គលឆ្នើមក្នុងការអនុវត្តថ្ងៃបុណ្យទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិបានស្ងើចសរសើរជូនរង្វាន់ |
តាមវរសេនីយ៍ឯកហ្វិញហ្វាយហឹង-នាយករងនគរបាលខេត្ត ក្រៅពីការប្រឡងប្រណាំង ការងារស្ងើចសរសើរជូនរង្វាន់ក៏បានអនុវត្តទាន់ពេល ដើម្បីសរសើរដល់សមូហភាព បុគ្គលមានស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤ មានសមូហភាពចំនួន១៦១ បុគ្គល៣៨៦រូប មានកត្តិយសបានក្រសួងនគរបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ នាយកនគរបាលខេត្ត ប្រធានគណៈកម្មាធិការប្រជាជនស្រុកជូនលិខិតសរសើរដែលមានស្នាដៃឆ្នើមក្នុងចលនា និងថ្ងៃបុណ្យទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ទន្ទឹមនឹងនោះ ជំរុញការកសាង ពង្រឹង បើកទូលាយគុណភាពនៃទម្រង់ ពិសេស ទម្រង់ដែលមានប្រសិទ្ធភាព សមស្របនឹងលក្ខណៈ ស្ថានភាពរបស់រាល់ស្ថាប័ន អាជីវកម្ម អង្គភាព ភូមិភាគ តំបន់អាសយជន។
អាចអះអាងថា ថ្ងៃបុណ្យទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ បានក្លាយជាចំណីស្មារតីនៃទូទាំងប្រជាជន ក្លាយជាផែ្នកមួយដ៏សំខាន់នៃជីវិត។ ដោយភាពរឹងមាំនៃទូទាំងប្រព័ន្ធនយោបាយ បង្កបានជាកម្លាំងក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទនិងបំពានច្បាប់នៅលើភូមិដ្ឋាន បង្កបានការស្របចិត្តប្រជាជននិងសន្តិសុខប្រជាជនរឹងមាំ។ តាំងពីនោះ រួមកម្លាំងកសាង ការពារនិងអភិវឌ្ឍភូមិស្រុកសុកត្រាំងមួយថ្ងៃកាន់តែសម្បូរសប្បាយ៕
ឌឹកទ្រុង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin