សមមិត្រឡឹមវ៉ាំងម៉ឹង - សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ពិនិត្យមធ្យោបាយទាញយកខ្សាច់របស់អង្គភាពទាញយកនៅរ៉ែខ្សាច់ MS03ឃុំញ៉ើងមី ស្រុកកេសាត់ (សុកត្រាំង) |
នៅស្រុកកេសាត់ ក្រុមការងាររបស់គណៈកម្មាធិការបក្សខេត្តបានពិនិត្យជាក់ស្តែងការទាញយកខ្សាច់នៅរ៉ែខ្សាច់ MS03 នៅឃុំញ៉ើងមី មានផ្ទៃដីជិត៥៣ហិ.ត បរិមាណអាចទាញយកគឺ២.៦៩៥ម៣/ថ្ងៃ។ ប៉ុន្តែ បរិមាណទាញយកជាក់ស្តែងរបស់អង្គភាពទាញយក សម្រេចត្រឹមតែប្រមាណ៥០%បរិមាណដែលផ្តល់ច្បាប់អនុញ្ញាត ព្រោះអង្គភាពមិនទាន់រៀបចំគ្រប់ចំនួន វិធានការទាញយក និងបែបបទមួយចំនួនមុនពេលទាញយកនៅជាប់ស្ទះ។ នៅរ៉ែខ្សាច់ MS01 ចំណុះភូមិដ្ឋាន២ឃុំផុងណឹមនិងអាងឡាកតី ផ្ទៃដី៣៤ហិកតា បរិមាណបំរុងទាញយក ១.០៩៣ម៣/ថ្ងៃ អង្គភាពបានដំណើរការទាញយកមធ្យមគឺ១.០០០ម៣/ថ្ងៃ ត្រូវតាមការផ្តល់ច្បាប់អនុញ្ញាត។
បន្ទាប់មក សមមិត្តឡឹមវ៉ាំងម៉ឹងបានមកបណ្តាកន្លែងលើភូមិដ្ឋានស្រុកត្រឹងដេ និងស្រុកមីស្វៀង កន្លែងមានផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំងឆ្លងកាត់ដើម្បីពិនិត្យជាក់ស្តែងបរិមាណខ្សាច់អាស្រ័យបណ្តាអង្គភាពទាញយកនៅរ៉ែខ្សាច់ MS01និង MS03បានដឹកជញ្ជូនទៅកន្លែងអនុវត្តសំណង់ផ្លូវល្បឿនលឿន។
ឆ្លងតាមលើកធ្វើដំណើរជាក់ស្តែងត្រួតពិនិត្យអង្គភាពទាញយកខ្សាច់នៅរ៉ែខ្សាច់ MS03សមមិត្តឡឹមវ៉ាំងម៉ឹងឃើញថា អង្គភាពអនុវត្តទាញយកខ្សាច់យឺត និងមធ្យោបាយដឹកជញ្ជូនខ្សាច់មិនគ្រប់ បណ្តាលឱ្យបរិមាណទាញយកខ្សាច់បម្រើឱ្យផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំងនៅទាប។ លេខាបក្សខេត្តសំណូមពរអង្គភាពទាញយកខ្សាច់នៅរ៉ែ MS03សហការជាមួយស្ថាប័នមានទាក់ទិន បង្កើនបណ្តាមធ្យោបាយបូមខ្សាច់និងកប៉ាល់ដឹកជញ្ជូនទៅដល់ផ្លូវល្បឿនលឿន ព្រមជាមួយនោះ បណ្តាមធ្យបាយចូលរួមទាញយកនិងដឹកជញ្ជូនខ្សាច់ ត្រូវមានការចុះឈ្មោះនិងឧបករណ៍ត្រួតពិនិត្យគ្រប់គ្រាន់ ដើម្បីរួមចំណែកធានាបានការទាញយកខ្សាច់ត្រូវតាមបរិមាណដែលបានផ្តល់ច្បាប់អនុញ្ញាត។
ចំពោះអង្គភាពទាញយកខ្សាច់នៅរ៉ែខ្សាច់ MS01សមមិត្តឡឹមវ៉ាំងម៉ឹងវាយតម្លៃខ្ពស់អង្គភាពបានប្រដាប់គ្រប់គ្រាន់បណ្តាមធ្យោបាយទាញយកនិងដឹកជញ្ជូនទើបបរិមាណទាញយកធានាបានត្រឹមត្រូវតាមបរិមាណបានផ្តល់ច្បាប់អនុញ្ញាត និងបរិមាណខ្សាច់បានដឹកជញ្ជូនដល់ចំណុចផ្លូវល្បឿនលឿនល្អ។ តាមនោះ លេខាបក្សខេត្តស្នើអង្គភាពទាញយករ៉ែ MS01 បន្តរក្សាការទាញយកសម្រេចបរិមាណខ្សាច់ដែលបានផ្តល់ច្បាប់អនុញ្ញាតដើម្បីផ្គត់ផ្គង់ខ្សាច់ឱ្យការអនុវត្តនិងជម្រុញរហ័សល្បឿននៃផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំងឆ្លងកាត់លើភូមិដ្ឋានខេត្ត។
ធ្វីលីវ-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin