ក្រុមត្រួតពិនិត្យរបស់គណៈវប្បធម៌-សង្គម ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងធ្វើការនៅស្រុកចូវថាញ់ |
ការងារធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលរបស់ស្រុកចូវថាញ់ បានយកចិត្តទុកដាក់ដឹកនាំ ចង្អុលការផ្ទាល់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាច ការសហការរបស់គណៈផ្នែក អង្គការមហាជននិងប្រជាជន អត្រាប្រជាជនដែលចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល បានកើនឡើង។ អ្នកប្រើប្រាស់ពលកម្មបានយល់កាន់តែច្បាស់អំពីការទទួលខុសត្រូវ សិទ្ធិក្នុងការចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលឱ្យអ្នកពលកម្ម តាំងពីនោះ អនុលោមតាមច្បាប់ស្តីពីការធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល។ មុខសញ្ញាចូលរួមធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងគ្មានការងារធ្វើកាន់តែបានបើកទូលាយ។ ទិសដៅនៃការអភិវឌ្ឍមុខសញ្ញាចូលរួមធានារ៉ាប់រងសុខាភិបាលមកដល់ពេលនេះ ផ្លោះផែនការសេចក្តីសម្រេចដែលបានដាក់ចេញ។
ឆ្នាំ២០២១ ទូទាំងស្រុកចូវថាញ់មានពលកម្ម១៥.៧៧៩រូប ចូលរួមធានារ៉ាប់រងសង្គម ផ្លោះ១៥,៩៤%ផែនការ ប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលសរុប៧៤.៨៣២នាក់ សម្រេច៨៥,១០%ផែនការ។ ឆ្នាំ២០២២ ទូទាំងស្រុកមានពលកម្ម១៨.០៤៧នាក់ ចូលរួមធានារ៉ាប់រងសង្គម ផ្លោះ១២,៨៦%ផែនការ ប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលសរុប៨៦.២១៦នាក់ សម្រេច៩៩,០២%ផែនការ។ ឆ្នាំ២០២៣ ទូទាំងស្រុកមានពលកម្ម១៧.៧៥៩នាក់ចូលរួមធានារ៉ាប់រងសង្គមផ្លោះ៤,៩៨%ផែនការប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលសរុប៨៩.២៨១នាក់ ផ្លោះ០,៤៤%ផែនការ។
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់និងបណ្តាគណៈផ្នែកស្រុក បានរាយការណ៍បន្ថែមខ្លឹមសារមួយចំនួនដែលក្រុមត្រួតពិនិត្យលើកឡើងៈ ការសហការឃោសនា ចលនាប្រជាជនចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តនិងធានារ៉ាប់សុខាភិបាល ការងារដោះស្រាយគោលនយោបាយធានារ៉ាប់រងឱ្យអ្នកចូលរួម ដោះស្រាយស្ថានភាពអង្គភាពអាជីវកម្មមួយចំនួនមានភាពយឺតក្នុងការបង់ថ្លៃធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងគ្មានការងារធ្វើ។ល។
ថ្លែងប្រសាសន៍ក្នុងពិធីធ្វើការ សមមិត្តលីរដ្ឋា បានសង្កត់ធ្ងន់ គោលនយោបាយធានារ៉ាប់រងសង្គម ជាការងារសំខាន់នៃសុខុមាលភាពសង្គម ស្នើដល់គណៈចង្អុលការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងគ្មានការងារធ្វើ ស្រុកចូវថាញ់បន្តសហការអង្គការនយោបាយ-សង្គម គណៈផ្នែកជំរុញឃោសនា ផ្សព្វផ្សាយស្តីពីគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងគ្មានការងារធ្វើដោយច្រើនរូបភាព សម្បូរបែប ជាក់ស្តែង ទាក់ទាញប្រជាជនចូលរួមកាន់តែច្រើន។ ទន្ទឹមនឹងនោះ មានដំណោះស្រាយដើម្បីអភិវឌ្ឍអ្នកចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត ធានារ៉ាប់រងសុខាភិបាលសិស្ស។ បង្កើនការងារត្រួតពិនិត្យអន្តរផ្នែកធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ដើម្បីរួមចំណែកធានាសិទ្ធិឱ្យអ្នកពលកម្ម៕
ជីបាវ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin