អ្នកបោះឆ្នោតមានមតិយោបល់ផ្ញើជូនដល់ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង |
នៅពិធីជួបសំណេះសំណាល តំណាងរដ្ឋសភាទ្រីវធីង៉ុកយីម បានព័ត៌មានជូនអ្នកបោះឆ្នោតអំពីខ្លឹមសារដែលបម្រុងឱ្យសម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៥។ តាមនោះ រដ្ឋសភានឹងពិនិត្យអនុម័តសេចក្តីព្រាងច្បាប់ចំនួន១១ ដាក់ជូនរដ្ឋសភា ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន១២និងស្តីពីបញ្ហាសេដ្ឋកិច្ច-សង្គម ថវិការដ្ឋ ការត្រួតពិនិត្យនិងបណ្តាបញ្ហាសំខាន់ៗផ្សេងទៀត។ សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ បម្រុងនឹងចាត់តាំងបើកវគ្គនៅថ្ងៃទី២១ខែតុលានៅរដ្ឋធានីហាណូយ។
បន្ទាប់ពីបានស្តាប់ព័ត៌មាន ខ្លឹមសារ កម្មវិធីសម័យប្រជុំ អ្នកបោះឆ្នោតបានស្នើដល់ក្រុមតំណាងរដ្ឋសភាខេត្តនូវបញ្ហាដូចខាងក្រោមៈ នីតិវិធីរដ្ឋបាលក្នុងវិស័យដីធ្លី ផ្តោតលើការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីឱ្យទីរួមស្រុកត្រឹងដេបានទទួលស្គាល់ទីក្រុងប្រភេទ៤នៅឆ្នាំ២០២៥ លើកកម្ពស់ទីផ្សារគិញបា ដើម្បីឱ្យទិដ្ឋភាពទីរួមស្រុកមានការផ្លាស់ថ្មី វិនិយោគ បើកទូលាយតាមដងផ្លូវក្នុងទីរួមស្រុកត្រឹងដេ អ្នកវ័យចាស់នៅលើភូមិដ្ឋានទីរួមស្រុកមិនបានសងប្រាក់តាមការកំណត់…។
បណ្តាមតិយោបល់ ការស្នើរបស់អ្នកបោះឆ្នោតដែលមានសិទ្ធិសម្រេចបានរាល់ផ្នែក អង្គភាពទាក់ទង អត្ថាធិប្បាយធ្វើច្បាស់។ បណ្តាមតិយោបល់ដែលមិនមានសិទ្ធិសម្រេច តំណាងរដ្ឋសភាខេត្តក៏បានទទួលស្គាល់ បូកសរុបផ្ញើដល់រដ្ឋសភាក្នុងសម័យប្រជុំនាពេលខាងមុខ៕
គីមង៉ុក-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin