នៅសាលប្រជុំស្ថាប័នគណៈឃោសនាអប់រំបក្សខេត្តសុកត្រាំង បានចាត់តាំងបំផុសជំនួយជនរួមជាតិរងការខាតបង់អាស្រ័យព្យុះលេខ៣។ សមមិត្តឡឹមតឹងហ្វា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តជាអធិបតីសម័យបំផុស។ ប្រធានគណៈឃោសនាអប់រំបក្សខេត្តបានអានវាចាអំពាវនាវប្រជាជនខេត្តសុកត្រាំងចូលរួមឧបត្ថម្ភជំនួយបណ្តាខេត្តរងការខាតបង់ព្រោះព្យុះលេខ៣របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង។
គណៈឃោសនាអប់រំបក្សខត្តសុកត្រាំងឧបត្ថម្ភមាមីងដែលរងគ្រោះពីព្យុះលេខ៣ |
តាមវាចាអំពាវនាវ ប៉ុន្មានថ្ងៃកន្លង ព្យុះលេខ៣-ព្យុះខ្លាំងបំផុតលើសមុទ្រខាងកើតក្នុង៣០ឆ្នាំជិតមកនេះ មានក្របខ័ណ្ឌជះឥទ្ធិពលលើទូទាំងតំបន់បណ្តាខេត្ត ក្រុងភាគខាងជើងបង្កភ្លៀងធំ បាក់ដី ខាតបង់យ៉ាងធំអំពីមនុស្សនិងទ្រព្យសម្បត្តិ។ ជាងពេលណាទាំងអស់ ប្រជាជននៅបណ្តាភូមិភាគរងការខាតបង់អាស្រ័យព្យុះលេខ៣បង្កឡើង កំពុងត្រូវការយកចិត្តទុកដាក់ជំនួយ សង្រ្គោះពីគ្រប់ថ្នាក់ ផ្នែកនិងទូទាំងសង្គម។
សមមិត្រឡឹមតឹងហ្វាឱ្យដឹង ព្យុះលេខ៣បានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរអំពីមនុស្សនិងទ្រព្យសម្បត្តិនៅបណ្តាខេត្ត ក្រុងជាច្រើននៃតំបន់ភាគខាងជើងរបស់ប្រទេសយើង។ មានរាប់រយនាក់រងរបួសនិងស្លាប់។ ជ្រោមជ្រែងវាចាអំពាវនាវរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជាមួយស្មារតីអ្នកមានរក្សាខ្សត់ដូចសំពត់ព័ទ្ធពីក្រៅ សមូហភាពគណៈឃោសនាអប់រំបក្សខេត្តឆ្ពោះទៅជនរួមជាតិ ម្នាក់ៗជំនួយតាមកម្លាំងរបស់ខ្លួន រួមចំណែកដោះស្រាយការលំបាកចំពោះប្រជាជនរងការខាតបង់ពីព្យុះលេខ៣បង្កឡើង។
ក្រោយពេលបំផុស សមូហភាពគណៈឃោសនាអប់រំបក្សខេត្តចូលរួមជំនួយដោយទឹកប្រាក់ប្រមាណ១៥លានដុង។
កាសែតសុកត្រាំងឧបត្ថម្ភមាមីងដែលរងគ្រោះពីព្យុះលេខ៣ |
*នៅកាសែតសុកត្រាំង ក៏បានចាត់តាំងសកម្មភាពគប់វាល់សម្រាប់ឧបត្ថម្ភមាមីងដែលរងគ្រោះពីព្យុះលេខ៣។ សមមិត្ត ង្វៀងវ៉ាំងទ្រីវ-អគ្គនិពន្ធនាយកកាសែតសុកត្រាំង បណ្តាសមមិត្តថ្នាក់ដឹកនាំកាសែតនិងកម្មាភិបាល បុគ្គលិកក៏បានចូលរួមផងដែរ។ សាទរសេចក្តីអំពាវនាវប្រជាជនខេត្តសុកត្រាំងឱ្យចូលរួមឧបត្ថម្ភបណ្តាខេត្ត ក្រុងភាគខាងជើងដែលរងគ្រោះដោយព្យុះលេខ៣របស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជាមួយស្មារតីព្រួតដៃគ្នាគប់វាល់សម្រាប់ជំនួយមាមីងដើម្បីជម្នះការលំបាកអាស្រ័យព្យុះលេខ៣បង្កឡើង សមូហភាពកាសែតសុកត្រាំងគប់វាល់បានជាង១៥លានដុងសម្រាប់ជួយប្រជាជនបណ្តាខេត្ត ក្រុងដែលរងគ្រោះដោយព្យុះឆ្លងផុតការលំបាក។
*កម្មាភិបាល បុគ្គលិក នៃមន្ទីរព័ត៌មាននិងទូរគមនាគមន៍សុកត្រាំងបានគប់វាល់សម្រាប់ឧបត្ថម្ភមាមីងភាគខាងជើង ដែលរងគ្រោះពីព្យុះលេខ៣ ចំនួនទឹកប្រាក់ជាង១៦លានដុង។
គប់វាល់សម្រាប់ឧបត្ថម្ភមាមីងដែលរងគ្រោះពីព្យុះលេខ៣នៅមន្ទីរព័ត៌មាននិងទូរគនាគមន៍សុកត្រាំង |
ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៤ តំណាងឱ្យគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធាន ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង បានអំពាវនាវប្រជាជនខេត្តសុកត្រាំងឱ្យចូលរួមឧបត្ថម្ភបណ្តាខេត្ត ក្រុងដែលរងគ្រោះពីព្យុះលេខ៣។ សាទរការអំពាវនាវនេះ បណ្តាស្ថាប័ន អង្គភាព អាជីវកម្ម ឯកជនក្នុងខេត្តបានសកម្មចូលរួមគប់វាល់ឧបត្ថម្ភប្រជាជនតំបន់ដែលរងគ្រោះដោយព្យុះលេខ៣បង្កឡើង។ រយៈពេលឧបត្ថម្ភចាប់តាំងពីថ្ងៃទី១០ កញ្ញាដល់ថ្ងៃទី ១០ តុលា ឆ្នាំ២០២៤៕
ង៉ុកហាយ-សុផល-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin