សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តបានអញ្ជើញចូលរួមពិធីបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ រួមជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿង ចូលរួមនៅទាំងមានសមមិត្តលីប៊ិញកាង-សមាជិកបក្សខេត្ត លេខាគណៈកម្មាធិការបក្សបណ្តាស្ថាប័ននិងអាជីវកម្មខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរអប់រំនិងបណ្តុះបណ្តាល ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជនទីក្រុង។
លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងជូនមូលនិធិជម្រុញការសិក្សាឱ្យសាលា |
ឆ្នាំសិក្សា២០២៣-២០២៤សាលាវិទ្យាល័យជនជនអន្តេវាសិកហ្វិញគឿងសម្រេចស្នាដៃគួរឱ្យកោតសរសើរ។ បក្ខភាគសាលាសម្រេចល្អភារកិច្ច មានគ្រូបង្រៀន២រូបបាននាយករដ្ឋមន្រ្តីនៃរដ្ឋភិបាលជូនប័ណ្ណសរសើរ គ្រូបង្រៀន១រូបបានក្រសួងអប់រំបណ្តុះបណ្តាលជូនប័ណ្ណសរសើរ។ សាលាមានគ្រូបង្រៀន៤រូបសម្រេចកិត្តិនាមគ្រូបង្រៀនប្រចាំថ្នាក់ពូកែ។ លទ្ធផលរៀនសូត្រនិងលត់ដំចុងឆ្នាំរបស់សិស្សចំនួន៦១១រូប ពីចរិយាសម្បត្តិ សិស្សគ្រាន់បើល្អសម្រេច១០០% ការរៀនសូត្រមានសិស្សឆ្នើម១,១៤% សិស្សពូកែ២៦,១៨% សិស្សឈានមុខ៥៨,៩១%។ អត្រាសិស្សប្រឡងបញ្ចប់កម្រិតវិទ្យាល័យសម្រេច១០០% អត្រាសិស្សជាប់មហាវិទ្យាល័យគោលបំណង់មួយសម្រេច៧៣,៤%។
ឈានចូលឆ្នាំសិក្សា២០២៤-២០២៥ សាលាមាន១៨ថ្នាក់ ដោយមានសិស្សចំនួន៦១៦រូប គ្រូនិងសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿងប្តេជ្ញាខិតខំក្នុងការបង្ហាត់បង្រៀននិងរៀនលត់ដំមិនឈប់ឈរដើម្បីសម្រេចបានជោគជ័យនិងជ័យជម្នះថ្មី។
នៅក្នុងពិធីបើកបវេសនកាល លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងសាទរចំពោះស្នាដៃរបស់គ្រូនិងសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿងដែលសម្រេចបានក្នុងឆ្នាំសិក្សាកន្លង និងជូនមូលនិធិជម្រុញការសិក្សាសម្រាប់សាលាចំនួន២០លានដុង។ សមមិត្តលីប៊ិញកាងក៏ចលនាអាហារូបករណ៍ចំនួន៣០ចំណែក(មួយចំណែក១លានដុង) សម្រាប់ជូនដល់សិស្សដែលមានជីវភាពលំបាក សាលាជូនគ្រឿងអនុស្សាវរីយ៍ដើម្បីបុព្វហេតុអប់រំដល់គ្រូបង្រៀនចំនួន៥រូប និងបណ្តាអាជីវកម្មជូនអាហារូបករណ៍ដល់សិស្សដែលមានជីវភាពលំបាកឈានឡើងរៀនសូត្រពូកែ។ ក្នុងបរិយាកាសសប្បាយរីករាយឆ្នាំសិក្សាថ្មី សមមិត្តលីប៊ិញកាងអានលិខិតជូនពរឆ្នាំសិក្សាថ្មីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋតូឡឹមដែលផ្ញើដល់ក្មួយៗសិស្សានុសិស្ស។ លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងក៏ទូងស្គរបើកបវេសនាកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥។
ជីបាវ-សុផល
សមមិត្តហូធីកឹមដាវអនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអញ្ជើញចូលរួមនិងទូងស្គរបវេសនកាលឆ្នាំសិក្សាថ្មី នៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យខាញ់ហ្វា ទីរួមខេត្តវិញចូវ(សុកត្រាំង)។
អញ្ជើញចូលរួមបវេសនកាលឆ្នាំសិក្សាថ្មី សមមិត្តហូធីកឹមដាវអានលិខិតប្រសិទ្ធពរផ្ញើជូនផ្នែកអប់រំនាឱកាសបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥របស់អគ្គលេខា ប្រធានរដ្ឋតូឡឹម។ ក្នុងលិខិតសមមិត្តតូឡឹមសំដែងក្តីជំនឿលើប្អូនៗសិស្សានុសិស្ស និសិ្សតការខំប្រឹងរៀនសូត្របំប៉នក្រេបជញ្ជក់ធ្វើម្ចាស់ចំណេះដឹង បង្កក្តីបំណងប្រាថ្នាដើម្បីកសាងប្រទេសជាតិមួយថ្ងៃកាន់តែសម្បូរណ៍ រុងរឿង សុភមង្គល។ ទន្ទឹមនោះសង្ឃឹមលោកគ្រូ អ្នកគ្រូ កម្មាភិបាលគ្រប់គ្រង អ្នកពលកម្មផ្នែកអប់រំតែងអស់ពីចិត្តស្រឡាញ់របរ ច្នៃប្រឌិត ឆ្លងកាត់រាល់ការលំបាកគប់វាល់ជាងទៀតឱ្យបុព្វហេតុដ៏ខ្ពង់ខ្ពស់របស់ខ្លួន។ ក្នុងបរិយាកាសឆ្នាំសិក្សាថ្មី សមមិត្តហូធីកឹមដាវផ្តាំផ្ញើគ្រូនិងសិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យខាញ់ហ្វាបន្តអនុវត្តល្អខ្លឹមសាររៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ឥរិយាបថហូជីមិញ "កិច្ចបំផុសរាល់គ្រូបង្រៀនជាគំរូសីលធម៌ រៀនសូត្រនិងច្នៃប្រឌិត" កសាងសាលាស្និទ្ធស្នាល សិស្សសកម្ម។ បន្តកសាងសាលាគុណភាព ប្រិយភាពផូរផង់ សុវត្ថិភាព ធានាបរិស្ថានខៀវ ស្អាត។ រាល់លោកគ្រូអ្នកគ្រូតែងលើកកម្ពស់ស្មារតីភារៈជាគំរូឱ្យសិស្សយកតម្រាប់តាម។ នាឱកាសនេះសមមិត្តហូធីកឹមដាវជូនមូលនិធិអាហារូបករណ៍របស់សាលា២០លានដុង។ ទន្ទឹមនោះបណ្តាផ្នែកអង្គការមហាជនភូមិភាគរបស់ទីរួមខេត្តវិញចូវក៏ជូនអំណោយច្រើនចំណែកជូនពរឆ្នាំសិក្សាថ្មី។
សមមិត្តហូធីកឹមដាវអនុលេខាប្រចាំការបក្សខេត្តប្រធានក្រុមប្រឹក្សាប្រជាជនខេត្តទូងស្គរបវេសនកាលឆ្នាំសិក្សាថ្មី |
ឆ្នាំសិក្សាថ្មី២០២៤-២០២៥ សាលាអនុវិទ្យាល័យនិងវិទ្យាល័យខាញ់ហ្វាមានសរុប៣៣ថ្នាក់ជាមួយសិស្ស១៣៩៤ប្អូន។ កម្មាភិបាល គ្រូបង្រៀន បុគ្គលិក សិស្សរបស់សាលាប្តេជ្ញាអនុវត្តប្រធានបទឆ្នាំសិក្សាថ្មីគឺក្រឹត្យក្រមផ្លាស់ថ្មីភារៈច្នៃប្រឌិត លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល។
សុងឡេ-ចន្ថា
នៅសាលាវិទ្យាល័យហ្វាងយីវ (ទីក្រុងសុកត្រាំង) សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំងចូលរួមពិធីបវេសនកាលឆ្នាំសិក្សាថ្មី រួមជាមួយកម្មាភិបាល គ្រូបង្រៀន សិស្សានុសិស្សរបស់សាលា។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ត្រឹងវ៉ាំងឡូវជូនផ្ទាំងនិមិត្តអាហារូបកណ៍ឱ្យសិស្សសាលាវិទ្យាល័យហ្វាងយីវ |
ថ្លែងការណ៍នៅពិធី លោកគ្រូភុងគីមភូ-ចាងហ្វាងសាលាវិទ្យាល័យហ្វាងយីវឱ្យដឹងៈ ឆ្នាំសិក្សា២០២៣-២០២៤កន្លង ការខិតខំប្រឹងប្រែងរបស់កម្មាភិបាល គ្រូបង្រៀននិងសិស្សានុសិស្ស បានសម្រេចបណ្តាលទ្ធផលគួររីករាយ។ បញ្ចប់ឆ្នាំសិក្សា ទូទាំងសាលាមានសិស្សបង្គួរនិងល្អសម្រេច១០០%; សិស្សរៀនពូកែនិងឆ្នើម៣៧,៨% ដោយឡែកថ្នាក់ទី១២ មានសិស្ស១៣៥ប្អូនទទួលកិត្តិនាមសិស្សពូកែទូទាំងកម្រិត។ ក្នុងពិធីប្រឡងសិស្សពូកែថ្នាក់ខេត្ត សាលាទទួលបាន៥៩រង្វាន់ មានសិស្ស១រូបទទួលរង្វាន់លើកទឹកចិត្តសិស្សពូកែថ្នាក់ជាតិមុខវិជ្ជាគីមីសាស្ត្រ។
លទ្ធផលពិធីប្រឡងវិទ្យាល័យឆ្នាំ២០២៤ សាលាមានសិស្ស៨៦%ជាប់ជម្រើសលើកទី១របស់សាលាមហាវិទ្យាល័យ ក្នុងនោះ មានសិស្ស២៨រូបជាប់ចូលក្នុងសាលាមហាវិទ្យាល័យវេជ្ជ-ឱសថសាស្ត្រ និងសិស្ស៧រូបជាប់ជម្រើសផ្នែកសន្តិសុខ ការពារជាតិ... ឆ្នាំសិក្សា២០២៤-២០២៥ សាលាបន្តការចាត់តាំងមានប្រសិទ្ធភាពបណ្តាលើកបំផុសនិងចលនាប្រឡងប្រណាំងអាស្រ័យផ្នែកអប់រំបំផុស បន្តការកសាងបរិស្ថានអប់រំសាមគ្គី ក្រឹត្យក្រម ប្រជាធិបតេយ្យ អរិយធម៌ ច្នៃប្រឌិតនិងសុវត្ថិភាព ផ្សព្វផ្សាយមានប្រសិទ្ធភាពកម្មវិធីអប់រំសកលឆ្នាំ២០១៨ លើកកម្ពស់គុណភាពអប់រំសព្វមុខនិងឈានមុខក្នុងបង្វែរឌីជីថលអប់រំ។
នាឱកាសនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនមូលនិធិជំរុញការសិក្សារបស់សាលាទឹកប្រាក់២០លានដុងនិងអាហារូបករណ៍៥០ចំណែក សាលាវិទ្យាល័យហ្វាងយីវជូនអំណោយចំពោះគ្រូបង្រៀនច្រើនឆ្នាំ សាលានៅទាំងស្ងើចសរសើរឱ្យសិស្សជាប់ចំណាត់ថ្នាក់លេខ១នៃពិធីប្រឡងជម្រើសសិស្សថ្នាក់ទី១០ ឆ្នាំសិក្សា២០២៤-២០២៥។ ក្រៅពីនោះ បណ្តាក្រុមហ៊ុន អាជីវកម្មនៅទាំងជូនអំណោយនិងអាហារូបកណ៍ជាច្រើនឱ្យសិស្សរបស់សាលា។
ហ្វិញញឺ-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin