អញ្ជើញចូលរួមមានបណ្តាស.មឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈឃោសនាបក្សខេត្ត គណៈកម្មាធិការត្រួតពិនិត្យបក្សខេត្ត អគ្គមេបញ្ជាការយោធាខេត្ត បណ្តាស.មក្នុងគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំង។
តំណាងទាំងឡាយចូលរួមពិធីប្រកាសសេចក្តី |
នៅពីធី ស.មផាមមិញម៉ឹង-នាយករងមន្ទីរមហាផ្ទៃខេត្តសុកត្រាំង បានអនុម័តសេចក្តីសម្រេចលេខ១១០៥/NQ-UBTVQH១៥ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ ដំណាក់កាល២០២៣-២០២៥ នៃខេត្តសុកត្រាំង។ បង្កើតសង្កាត់ទី១ ដោយឈរលើមូលដ្ឋានបញ្ចូលទូទាំងផ្ទៃដីធម្មជាតិ៥,៣១គីឡូម៉ែត្រការ៉េ មានប្រជាជន១០.៤៤៧នាក់នៃសង្កាត់ទី៩និងទូទាំងផ្ទៃដីធម្មជាតិ០,២៩គីឡូម៉ែត្រការ៉េ មានប្រជាជន៦.៥៨៧នាក់របស់សង្កាត់ទី១។ ក្រោយការបង្កើតឡើងសង្កាត់ទី១ មានផ្ទៃដីធម្មជាតិ៥,៦០គីឡូម៉ែត្រការ៉េនិងមានប្រជាជន១៧.៤៧៤នាក់។ សង្កាត់ទី១មានព្រំប្រទល់ជាប់នឹងសង្កាត់ទី២ សង្កាត់ទី៣ សង្កាត់ទី៤ សង្កាត់ទី៦ សង្កត់ទី៨និងស្រុកមីស្វៀង។ បន្ទាប់ពីរៀបចំរួច ទីក្រុងសុកត្រាំង មាន៩សង្កាត់(ថយ១សង្កាត់)។
ថ្នាក់ដឹកនាំខេត្តសុកត្រាំង ជូនសេចក្តីសម្រេចលេខ១១០៥/NQ-UBTVQH១៥ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ ដំណាក់កាល២០២៣-២០២៥ ដល់ថ្នាក់ដឹកនាំសង្កាត់ទី១ |
ប្រធានគណៈចាត់តាំងបក្សទីក្រុងសុកត្រាំង បានប្រកាសសេចក្តីសម្រេចបង្កើតបក្ខភាគសង្កាត់ទី១ សម្រេចតែងតាំងគណៈប្រតិបត្តិការបក្ខភាគសង្កាត់ទី១ រួមទាំងអស់មាន១៥រូប គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សមានមាន៥រូបនិងតែងតាំងលោកត្រឹងហ៊ូវតឹម ជាលេខាបក្សសង្កាត់ទី១ អាណត្តិកាល២០២០-២០២៥។ ប្រធានអនុមន្ទីរមហាផ្ទៃទីក្រុងសុកត្រាំង ប្រកាសសេចក្តីសម្រេចក្នុងការចាត់កម្មាភិបាល និយោជិត បុគ្គលិកនិងអ្នកសកម្មភាពមិនទទួលបន្ទុករបស់សង្កាត់។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំងជូនផ្កាជូនពរដល់គណៈអចិន្ត្រៃយ៍បក្ខភាគសង្កាត់ទី១ |
ថ្លែងប្រសាសន៍ចង្អុលការ ស.មត្រឹងវ៉ាំងទ្រី-អនុលេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំង ស្នើដល់គណៈកម្មាធិការបក្ស ចាត់តាំងបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិនិងអង្គការមហាជននយោបាយ-សង្គមសង្កាត់ទី១ ត្រូវផ្តោតលើការផ្សព្វផ្សាយអនុវត្តល្អនូវភារកិច្ចសំខាន់ៗ: យកចិត្តទុកដាក់ គ្រប់គ្រាន់នូវមតិយោបល់របស់ថ្នាក់ដឹកនាំខេត្ត ទីក្រុងដើម្បីបំពេញបន្ថែម សម្រេចនូវកម្មវិធី ផែនការរបស់សង្កាត់ សេចក្តីសម្រេចលេខ១១០៥/NQ-UBTVQH១៥ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឱ្យមានប្រសិទ្ធភាព។ ជំរុញការឃោសនា ផ្សព្វផ្សាយ ជ្រួតជ្រាបដល់ទូទាំងកម្មាភិបាល បក្ខជននិងប្រជាជននៅលើភូមិដ្ឋានសង្កាត់ ដើម្បីបង្កការឯកភាពខ្ពស់ក្នុងកម្មាភិបាល បក្ខជន និយោជិត បុគ្គលិក អ្នកពលកម្មនិងប្រជាជនគ្រប់ថ្នាក់ពេលចាត់តាំងអនុវត្តសេចក្តីសម្រេចលេខ១១០៥/NQ-UBTVQH១៥ចុះថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
ក្តាប់មតិរបស់កម្មាភិបាលបក្ខជននិយោជិតបុគលិកអ្នកពលកម្មក្រោយពេលរៀបចំអង្គភាពរដ្ឋបាលសង្កាត់ ពិសេស ការរៀបចំមុខតំណែងការងារ ក្នុងក្របខ័ណ្ឌនិងដោះស្រាយគោលនយោបាយចំពោះកម្មាភិបាល និយោជិត បុគ្គលិក អ្នកពលកម្មដែលឥទ្ធិពលដោយការៀបចំ ការរួមបញ្ចូល។ ពិនិត្យទូទាំងសម្ភារៈបរិក្ខារ ទ្រពសម្បត្តិ ហិរញ្ញវត្ថុ សំណុំឯកសារ។ល។ ដើម្បីមានផែនការប្រើប្រាស់ ដោះស្រាយតាមការកំណត់នៃច្បាប់ ជៀសវាងការបាត់បង់ ខ្ជះខ្ជាយ។
លេខាបក្សខេត្តសុកត្រាំងឡឹមវ៉ាំងម៉ឹង ជូនតារាងនិមិត្តរូប ផ្ទះមហាសាមគ្គីចំនួន៣ខ្នងដល់គ្រួសារជួបលំបាកអំពីផ្ទះនៅ |
អនុវត្តឱ្យបានគ្រប់គ្រាន់នូវរបប គោលនយោបាយចំពោះកម្មាភិបាល និយោជិត បុគ្គលិក អ្នកពលកម្ម អ្នកសកម្មភាពមិនទទួលបន្ទុកនៅសង្កាត់ អនុសង្កាត់ដែលនៅសល់ពេលរៀបចំអង្គភាពរដ្ឋបាលសង្កាត់តាមការកំណត់របស់មជ្ឈិមនិងរបស់ខេត្ត។ ត្រូវរៀបចំចាត់តាំងអនុវត្តជាបន្ទាន់ ផ្សព្វផ្សាយគ្រប់គ្រាន់ ម៉ត់ចត់នូវខ្លឹមសារការងារតាមផែនការរបស់ខេត្ត ទីក្រុងនិងសេចក្តីណែនាំរបស់ថ្នាក់មានសមត្ថកិច្ច ឆាប់ស្ថិរភាពសកម្មភាពការងារ។ បង្កលក្ខណៈងាយស្រួយឱ្យប្រជាជន អង្គការនិងសាជីវកម្មដើម្បីទំនាក់ទំនងនៅតាមអង្គភាពរដ្ឋបាលដែលបានបង្កើតថ្មីបន្ទាប់ពីការរៀបចំ ផ្លាស់ប្តូរឯកសារឱ្យប្រជាជន ស្ថាប័ន អង្គភាព សាជីវកម្មតាមសមត្ថកិច្ច។ ស្នើដល់គណៈផ្នែកដែលមានសមត្ថកិច្ចទាន់ពេលនូវរាល់បញ្ហាក្នុងពេលដំណើរការចាត់តាំងអនុវត្ត។
នៅក្នុងពិធីនេះ ថ្នាក់ដឹនាំខេត្តបានជូនផ្ទះមហាសាមគ្គីចំនួន៣ខ្នងដល់គ្រួសារលំបាកអំពីផ្ទះនៅលើភូមិដ្ឋានសង្កាត់ទី១ ក្នុងមួយខ្នងតម្លៃ៥០លានដុង៕
ជីបាវ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin