បង្ហាញអន្តរមុខថ្មីកាសែតសុកត្រាំងអេឡិចត្រូនិកនិងកាសែតសុកត្រាំងអេឡិចត្រូនិកភាសាខ្មែរ

17:40, 04/09/2024

ព្រឹក​ថ្ងៃ​ ទី៤ កញ្ញា នៅ​កា​សែតសុក​ត្រាំង​បាន​ចាត់​តាំង​ពិធី​បង្ហាញ​មុខ​កាសែត​សុក​ត្រាំង​អេឡិច​ត្រូនិក​និងទំព័រ​កាសែត​អេឡិច​ត្រូនិក​ភា​សា​ខ្មែរ​។ ចូល​រួម​មាន​បណ្តា​សមមិត្ត​ហូធី​កឹម​ដាវ​-អនុ​លេខា​ប្រចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រជាជន​ខេត្ត ឡឹម​តឹង​ហ្វា-សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត ប្រធាន​គណៈ​ឃោស​នាអប់​រំបក្ស​ខេត្ត ង្វៀង​វ៉ាំង​ខើយ-សមាជិក​បក្ស​ខេត្ត អនុ​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត។

តំណាងទំាងឡាយចូលរួមបង្ហាញមុខអន្តរមុខថ្មីកាសែតសុកត្រាំងអេឡិចត្រូនិកនិងកាសែតសុកត្រាំងអេឡិចត្រូនិកភាសាខ្មែរ

តំណាង​ទំាងឡាយ​ចូល​រួម​បង្ហាញ​មុខ​អន្តរមុខ​ថ្មី​កាសែត​សុកត្រាំង​អេឡិច​ត្រូនិក​និង​ទំព័រ​កាសែត​សុក​ត្រាំង​អេឡិច​ត្រូនិក​ភាសាខ្មែរ

ថ្លែង​ប្រសាសន៍​ក្នុង​ពិធី​បង្ហាញ​មុខ សមមិត្ត​ង្វៀង​វ៉ាំងទ្រីវ-អគ្គ​និពន្ធ​នាយក​កាសែត​សុក​ត្រាំង​បាន​ឱ្យ​ដឹង​៖ កា​សែត​សុក​ត្រាំង​អេ​ឡិច​ត្រូ​និក​ក្រោយ​ពី​បាន​សម្រេច​នឹង​មាន​សមត្ថ​ភាព​អនុកូល​សម​ស្រប​និង​ជា​មួយ​ការ​ផលិត ចុះ​ផ្សាយ​បណ្តា​ផលិត​ផល​ដូច Media, infographic, pocast…ប្រការ​ពិសេស​ជាង​ទៀត​ កា​សែត​សុក​ត្រាំង​អេឡិច​ត្រូនិក​ក៏​មាន​ទំព័រ​ភា​សា​ខ្មែរ​ ជា​មួយ​គោល​ការណ៍​ព័ត៌មាន​ពី​កិច្ចការ​បរទេស​រប​ស់​បក្ស រដ្ឋនិ​ង​របស់​ខេត្ត ឃោសនា​ពី​គោល​ករណ៍​ គោល​នយោបាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ បណ្តា​សកម្ម​ភាព​ព្រឹត្តិ​ការណ៍​នយោបាយ​របស់​ខេត្ត លទ្ធផល​អនុវត្ត​គោល​នយោបាយ​ជន​ជាតិ បណ្តា​ព្រឹត្តិ​ការណ៍​នយោបាយ​របស់​ខេត្ត​ ស្ថានភាព​សេដ្ឋកិច្ច-សង្គម​របស់​ខេត្ត តំបន់ជនរួម​ជាតិ​ខ្មែរ​ ឧទ្ទេស​នាមផ្សព្វផ្សាយ​ពី​ប្រពៃណី​វប្បធម៌​ ប្រវត្តិសាស្រ្ត​ក្នុង​ការ​ផ្លាស់​ថ្មី​នៃ​ប្រទេស​ជាតិ​និយាយ​រួម ​និង​ខេត្ត​សុក​ត្រាំង​និយាយ​ដោយ​ឡែក​ជា​មួយ​មិត្ត​ភក្តិ​ក្នុង​ប្រទេស​និង​អន្តរជាតិ​។ល។

គម្រោង​វិនិយោគ​បង្កើន​កា​សែត​សុក​ត្រាំង​អេឡេចត្រូនិក​បង្ក​ជា​ជំ​ហាន​លេច​ធ្លោ​ថ្មី ជាមួយ​អន្តរ​មុខ​ថ្មីស្អាត ល្បឿន​ចូល​អាន​រហ័ស​ រក្សា​សម្ងាត់​ខ្ពស់ រក្សា​ភាព​អន្តរកម្ម​ជា​មួយ​មិត្ត​អ្នកអាន។ កា​សែត​សុក​ត្រាំង​អេឡេចត្រូនិក​ពី​មួយ​ថ្ងៃ​កាន់​តែ​លើក​កម្ពស់​ប្រសិទ្ធភាព​ ​ឃោសនា​តាម​ទិស​សារព័ត៌មាន​ពហុមធ្យោបាយ​។ តែង​បាន​ផ្លាស់​ថ្មី ព័ត៌មាន​ទាន់​ពេល ធ្វើឱ្យ​សម្បូរ​បែប​ ជក់​ចិត្ត បណ្តា​និទ្ទេសបទដូច ព្រឹត្តិការណ៍​-នយោបាយ សេដ្ឋកិច្ច​-សង្គម ការពារប្រទេស​-សន្តិសុខ ក្រឹត្យច្បាប់​ អប់រំ​-វិទ្យាសាស្រ្ត​បច្ចេក​វិជ្ជា អន្តរជាតិ​ ទំព័រភូមិភាគ។ បណ្តា​ផលិត​ផល​សារ​ព័ត៌មាន​យ៉ាង​ទំនើប​នេះ​បានជួយ​ផ្តល់​ដំណឹង​យ៉ាង​ឆាប់​រហ័ស​ រស់​រវើកដូចៈ អាន​កា​សែត​បោះ​ពុម្ព online; Media; Infographic; E-Magazine…

សមមិត្ត​ហូធី​កឹមដាវ​-អនុ​លេខា​ប្រចាំ​ការបក្ស​ខេត្ត ប្រធានក្រុម​ប្រឹក្សាប្រជាជនខេត្ត​ថ្លែងប្រសាសន៍​ក្នុង​ពិធី​បង្ហាញមុខ

ថ្លែង​ប្រសាសន៍​ជូន​ពរ​កា​សែតសុក​ត្រាំង​ សមមិត្តហូធីកឹមដាវ​ ស្ងើច​សរ​សើរ​ស្មារតី​ទទួល​បន្ទុក​របស់​ថ្នាក់​ដឹក​នាំ​កា​សែត​សុក​ត្រាំង​ ការ​យក​ចិត្ត​ទុក​ដាក់​ជំនួយ​នៃ​ស្ថាប័ន​ អង្គ​ភាព​នានា ដើម្បី​អនុវត្ត​សម្រេច​ជោគ​ជ័យ​គម្រោង​បង្កើន​កាសែត​សុក​ត្រាំង Online និង​ទំព័រកា​សែត​សុក​ត្រាំង Online ភាសា​ខ្មែរ។ តាម​នោះ​ តម្រូវ​ការ​កា​សែត​សុក​ត្រាំង​ជា​ជំហាន​មាន​ខ្លឹម​សារ រូប​ភាព​ យ៉ាង​សម្បូរ​បែប​និង​លើក​កម្ពស់​គុណ​ភាព​ ដំ​ណឹង​ អត្ថបទ ពិសេស​គឺ​បណ្តា​ផលិត​ផល​របស់​ កា​សែត​សុក​ត្រាំង Online​ និងកាសែតសុក​ត្រាំង Online ភាសាខ្មែរ​។ ផ្គត់​ផ្គង់​ព័ត៌មាន​ទាន់​ហេតុ​ការណ៍ ប្រាកដ ទាន់​ពេល​ដល់​មិត្តអ្នកអាន។ ចំពោះ​បណ្តា​ផលិត​ផល​កាសែតអេឡិច​ត្រូនិក​​ក្នុង​ដំណាក់​កាល​សកម្មភាព​ត្រូវ​ធានា​ប្រព័ន្ធ​បណ្តាញ​ដោយ​សុវត្ថិភាព ឆាប់​រហ័ស គ្រឿង​សម្ភារៈ​ត្រូវ​ទំនើប​ ធានា​បើក​ទូលាយ​សម្រាប់​មិត្ត​អ្នក​អានក្នុ​ង​និង​ក្រៅ​ប្រទេស​ចូល​អាន សមូហភាព​ថ្នាក់​ដឹក​នាំ បុគ្គលិក​កា​សែត​សុក​ត្រាំង​គប្បី​ខិត​ខំរៀន​សូត្រ លត់ដំ លើក​កម្ពស់​មុខ​ជំនាញ វិជ្ជាជីវៈ យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ទេព​កោសល្យចាំ​បាច់​សម្រាប់​ការ អនុវត្ត​បណ្តា​ផលិត​ផល​គុណ​ភាព​ខ្ពស់​នៃ​កាសែតសុក​ត្រាំង Online និង​កា​សែត​សុក​ត្រាំង​ Online ភាសាខ្មែរ​។ល។

ពិធីចុចប៊ូតុងបង្ហាញមុខថ្មីកាសែតសុកត្រាំងអេឡិចត្រូនិក
ពិធីចុចប៊ូតុងបង្ហាញមុខថ្មីកាសែតសុកត្រាំងអេឡិចត្រូនិក

                                                                                              ថាច់ពេជ្រ-សុផល



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024