ម្ចាស់ម៉ៅការសួរសុកទុក្ខនិងជូនអំណោយបណ្តាអង្គភាពដែលកំពុងសាងសង់គម្រោងសមភាព៤ ផ្លូវល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំង |
ក៏ដូចបណ្តាសំណង់សំខាន់ៗដទៃទៀតនៃទូទាំងប្រទេស សាទរការអំពាវនាវប្រឡងប្រណាំងរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលផាមមិញជិន ក្នុងប៉ុន្មានថ្ងៃឈប់សម្រាកបុណ្យជាតិ ២កញ្ញា នៅការដ្ឋានសំណង់ស្ពានដាយង៉ាយ២ លើភូមិដ្ឋានខេត្តសុកត្រាំងមានកម្មកររាប់រយនាក់កំពុងដំណើរការកសាងយ៉ាងប្រញាប់។ តាមព័ត៌មានពីគណៈគ្រប់គ្រងគម្រោងលេខ៨៥(ក្រសួងគមនាគមន៍ដឹកជញ្ជូន)-អង្គភាពម្ចាស់វិនិយោគគម្រោងស្ពានដាយង៉ាយ សព្វថ្ងៃ បណ្តាអ្នកវិនិយោគសាងសង់បានកៀរគរវិស្វករ កម្មករចំនួន២៧៥នាក់ម៉ា
ស៊ីន៩៧គ្រឿងនិងឧបករណ៍គ្រប់ប្រភេទ ផ្សព្វផ្សាយ១៨សំណង់។ តម្លៃសាងសង់ដល់ចុងខែ សីហា ឆ្នាំ២០២៤គឺ៦៣៣/១.៥៤៣ពាន់លានដុង សម្រេច៤១%ប្រៀបនឹងផែនការ។ លោកង្វៀងតៀងយុង-មេបញ្ជាការសំណង់(ក្រុមហ៊ុនភាគហ៊ុននៃអគ្គក្រុមហ៊ុនដាកភឿង)សមាជិកម្ចាស់ម៉ៅការសាងសង់ស្ពានដាយង៉ាយបានឱ្យ ដឹងៈ ចុងខែសីហា ឆ្នាំ២០២៤ ស្ពានដាយង៉ាយ២ កសាងសម្រេចផ្នែកខាងក្រោមប្រហែល៩០%និងកសាងសម្រេចជើងស្ពានប្រហែល២០% បរិមាណសាងសង់សម្រេចជាង៥០% ស្ពាននេះនឹងសម្រេចរួចរាល់ក្នុងឆ្នាំ២០២៥។ ដើម្បីកសាងសម្រេចការដ្ឋានខាងលើ អង្គភាពបានដំណើរការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីរក្សាដំណើរការ២៤/២៤។ ក្រៅពីនោះនៅទាំងធ្វើរបៀងសម្រាប់បាំងបណ្តាផ្នែកបេតុង សាងសង់ការដ្ឋាននៅកន្លែងសំណង់សម្រាប់ពេលភ្លៀងទុកឱ្យកម្មករជ្រក ធានាពេលណាក៏ដំណើរការ។ លោកយុងបានឱ្យដឹងដូច្នេះ ចំណែកការដ្ឋានគម្រោងសមភាព៤ ល្បឿនលឿនចូវដុក-កឹងធើ-សុកត្រាំងបណ្តាអ្នកវិនិយោគក៏បានដំណើរសាងសង់យ៉ាងប្រឆាប់ទោះបីចំថ្ងៃឈប់សម្រាកបុណ្យជាតិក៏ដោយ។ លោកហ្វាងង៉ុកគឿង-នាយកគម្រោងក្រុមហ៊ុនភាគហ៊ុនន្ធដាកភឿង-អង្គភាពសាងសង់ស្ពានលេខ២២និងស្ពានលេខ១០បានឱ្យដឹង៖ សព្វថ្ងៃមានវិស្វករ កម្មករចំនួន១០០នាក់កំពុងកសាងយ៉ាងប្រញាប់ដោយស្មារតីធ្វើទាំងភ្លៀងទាំងក្តៅ។ ដល់ចុងខែសីហា ឆ្នាំ២០២៤ អង្គភាពសាងសង់សម្រេចបានប្រហែល៥០%តម្លៃបរិមាណ បម្រុងដល់ចុងខែធ្នូ ឆ្នាំ២០២៤នឹងសម្រេច៨០%។ ក្រុមហ៊ុនឱ្យបងប្អូនឈប់សម្រាកមួយថ្ងៃ(២/៩) ក្រោយមកធានាកងកម្លាំងសម្រេច១០០%ដើម្បីជម្រុញល្បឿនសាងសង់ ខិតខំសម្រេចបានឆាប់ដាក់ឱ្យប្រើប្រាស់និងប្តេជ្ញាអនុវត្តល្អខ្លឹមសារបំផុសចលនាប្រឡងប្រណាំងរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។ លោកហ្វាងង៉ុកគឿងបានឱ្យដឹងបន្ថែមដូច្នេះ។
បរិយាកាសពលកម្មនៅតំបន់ទាញយកខ្សាច់លើភូមិដ្ឋានខេត្តសុកត្រាំង |
ទន្ទឹមនោះ នៅមណ្ឌលយកខ្សាច់ B1.1និង B1.2 (ខេត្តសុកត្រាំង) ឬនៅកន្លែងទាញយកខ្សាច់លើដៃទន្លេហ៊ូវ ស្ថិតនៅស្រុកឡុងភូ (ខេត្តសុកត្រាំង) មានកម្មកររាប់សិបនាក់និងកប៉ាល់នាំខ្សាច់ដើម្បីយកមកកសាងផ្លូវល្បឿនលឿនកឹងធើ-កាម៉ាវ។ លោកដូមិញចូវ-នាយករងក្រុមហ៊ុនភាគហ៊ុនវិនិយោគកសាងនិងបច្ចេកទេស VNCN E&C បានឱ្យដឹង រយៈពេលជិតៗនេះ អង្គភាពមិនដែលឈប់សម្រាកថ្ងៃបុណ្យជាតិ បុណ្យតេតឡើយដើម្បីធ្វើការនៅការដ្ឋាន។ អាស្រ័យស្មារតីទទួលខុសត្រូវក្រោយរយៈកាល២ខែទាញយកយើងខ្ញុំដំណើរការយកខ្សាច់និងដឹកជញ្ជូនបានជាង៨០.០០០ម៣ សម្រាប់កសាងផ្លូវល្បឿនលឿនកឹងធើ-កាម៉ាវ រួមចំណែកដោះស្រាយការលំបាកពីស្ថានភាពខ្វះខ្សាច់កសាង។
រួមជាមួយទូទាំងប្រទេសអំណរអនុស្សាវរីយ៍៧៩ឆ្នាំបដិវត្តន៍ខែសីហានិងបុណ្យជាតិ ២ កញ្ញា បណ្តាសំណង់កំពុងកសាងបានបង្កបរិយាកាសប្រឡងប្រណាំងពលកម្មប្រកបដោយភាពពុះពោរ។ ឆ្លងកាត់ការលំបាក ម្ចាស់ម៉ៅការនានា អង្គភាពសាងសង់ កងជួរវិស្វករ កម្មករកំពុងប្តេជ្ញជម្រុញល្បឿនសាងសង់។ នេះជាសញ្ញាគួរឱ្យរីករាយរួមចំណែកបង្កជំហានឈានថ្មីរបស់សុកត្រាំងក្នុងការធ្វើឱ្យសុក្រឹតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បង្កខឿនគ្រឹះសម្រាប់អភិវឌ្ឍគ្រប់វិស័យសេដ្ឋកិច្ច-សង្គមរបស់ខេត្ត៕
ក្វាងប៊ិញ-សុផល
Thông tin bạn đọc
Đóng Lưu thông tin