បណ្តាថ្នាក់ដឹកនាំខេត្តឧបត្ថម្ភផ្ទាល់ |
តំណាងថ្នាក់ខេត្ត រួមមានបណ្តាសមមិត្ត ឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគខេត្តនីតិកាលទី១៤និងតំណាងថ្នាក់ដឹកនាំបណ្តាស្ថាប័ន អង្គភាព មន្ទីរ គណៈ ផ្នែក ក្រុមហ៊ុន អាជីវកម្ម។
នៅក្នុងពិធីសមមិត្តហូធីកឹមដាវថ្លែងការណ៍បំផុសការចលនាគប់វាល់ឧបត្ថម្ភជនរួមជាតិរងគ្រោះដោយព្យុះលេខ៣។ សមមិត្តហូធីកឹមដាវឱ្យដឹងព្យុះលេខ៣ជាព្យុះមានប្រពលភាពខ្លាំងបំផុតលើសមុទ្រខាងកើតក្នុង៣០ឆ្នាំជិតៗនេះ និង៧០ឆ្នាំកន្លងនៅលើដីគោកនៃប្រទេសយើងចូលតំបន់ភាគខាងជើង។ ព្រមជាមួយនោះ ចរន្តក្រោយព្យុះបានធ្វើឱ្យខេត្ត ក្រុងជាច្រើនមានភ្លៀងធំបណ្តាលឱ្យជន់លិច ទឹកជំនន់ បាក់ដី បន្តមានផលវិបាកយ៉ាងធ្ងន់ធ្ងរ និងខាតបង់យ៉ាងធំអំពីមនុស្សនិងទ្រព្យសម្បត្តិ។ ថ្នាក់ដឹកនាំបក្ស រដ្ឋបានចង្អុលការយ៉ាងដិតដល់បណ្តាថ្នាក់ ផ្នែក បណ្តាភូមិភាគនិងកងកម្លាំងយោធា នគរបាលរួមជាមួយប្រជាជនម្ចាស់ការផ្សព្វផ្សាយព្រមៗគ្នាច្រើនវិធានការបង្ការព្យុះយ៉ាងឆាប់ពីចម្ងាយ ទោះជាយ៉ាងនេះ ការខាតបង់ពីព្យុះនៅតែធ្ងន់ធ្ងរ។
អនុវត្តវាចាអំពាវនាវ តំណាងបណ្តាស្ថាប័ន អង្គភាព ភូមិភាគ អង្គការសាសនា អាជីវកម្ម សប្បុរសជនបានដំណើរអនុវត្តការគប់វាល់។ ជាក់ស្តែង ក្រុមហ៊ុនចំកាត់ជាសមាជិកមួយឆ្នោតជាតិសុកត្រាំងគប់វាល់៥០០លានដុង ក្រុមហ៊ុនអគ្គិសនីសុកត្រាំងគប់វាល់៤០០លានដុង ក្រុមហ៊ុនចំកាត់កែច្នៃអាហារនំតាវសា- សាច់ក្រកតឹងហ្វេង្វៀង២០០លានដុង.... ក្រោយពេលគណៈកម្មាធិការបក្សខេត្តអនុម័តវាចាអំពាវនាវមកដល់ពេលនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានទទួលប្រាក់ឧបត្ថម្ភនិងចុះឈ្មោះចូលរួមសរុបទឹកប្រាក់ជាង៧.១ពាន់ដុង៕
សើមម៉ាយ-សុផល-អិនទ្វឹង
Thông tin bạn đọc
Đóng Lưu thông tin