ចំពោះតម្រូវការ ភារកិច្ចឃោសនានយោបាយក្នុងសម័យបច្ចេកវិជ្ជាព័ត៌មានរីកចម្រើននិងការទាមទារតម្រូវការស្វែងយល់របស់មិត្តអ្នកអានមួយថ្ងៃកាន់តែច្រើន ថ្នាក់ដឹកនាំកាសែតបានជ្រាបច្បាស់ថាប្រការចំបាច់ត្រូវតែអភិវឌ្ឍឱ្យបានសមស្របដើម្បីផ្លាស់ថ្មី លើកកម្ពស់កាសែតសុកត្រាំងអេឡិចត្រូនិកតាមបែបព័ត៌មានពហុមធ្យោបាយ ឆ្លើយតបបណ្តាតម្រូវការ ភារកិច្ចក្នុងស្ថានភាពថ្មី។ ក្នុងអំឡុងពេល៧ឆ្នាំសកម្មភាព កាសែតសុកត្រាំងអេឡិចត្រូនិកបានទាក់ទាញមិត្តអ្នកអានចំនួន៨០០លាននាក់(អ្នកចូលអានមធ្យមចំនួន២៥០ពាន់នាក់/ថ្ងៃ)។
ក្នុងនិន្នាការរួមរបស់សង្គម កាសែតសុកត្រាំងបានអនុវត្តការបង្វែរជីឌីថល បង្វែរលំដាប់លំដោយសកម្មភាពដើម្បីបង្កវប្បធម៌នៅការិយាល័យកាសែតឱ្យបានសមស្របជាមួយបរិស្ថានបង្វែរជីឌីថល បង្កើតបានកងជួរមានសមត្ថភាពអាចប្រើប្រាស់ស្ទាត់ជំនាញបណ្តាឧបករណ៍ជីឌីថល បង្កើនសមត្ថភាពគ្រប់គ្រងវិជ្ជាជីវៈមុខជំនាញ បោះពុម្ពផ្សាយដំណឹង អត្ថបទឱ្យបានព្រមៗគ្នារវាងកាសែតបោះពុម្ពនិងកាសែតអេឡិចត្រូនិក រក្សាទុក ស្វែងរកដំណឹង អត្ថបទដែលចេញផ្សាយរួច ទន្ទឹមនោះ ក្តាប់បានហេតុការណ៍ពីដំណឹង អត្ថបទផ្នែកនីមួយៗលំដាប់លំដោយ ជួយឱ្យការតាមដាន គ្រប់គ្រងនិងបោះពុម្ពផ្សាយបានទាន់ពេល ឆ្លើយតបតម្រូវការរបស់មិត្តអ្នកអានក្នុងនិងក្រៅខេត្ត។ អាស្រ័យហេតុនោះ ការអនុវត្តបង្វែរជីឌីថលនិងកសាងការិយាល័យកាសែតប្រមូលផ្តុំជាការចាំបាច់។ នេះជាភារកិច្ចយ៉ាងសំខាន់ទុកជាខឿនគ្រឹះសម្រាប់ការបង្វែរជីឌីថលនៅការិយាល័យកាសែតនិងសម្រាប់លើវិស័យពត៏មានទូរគមនាគមន៍របស់ខេត្តយើង។
អន្តរមុខថ្មីនៃកាសែតសុកត្រាំងអេឡេចត្រូនិក |
កំណត់កាសែតបោះពុម្ពជាខឿនគ្រឹះ កាសែតអេឡេចត្រូនិកជាចម្បង ប៉ុន្មានឆ្នាំកន្លង ថ្នាក់ដឹកនាំកាសែតសុកត្រាំងយកចិត្តទុកដាក់ផ្លាស់ថ្មី កសាងប្រភេទកាសែតអេឡេចត្រូនិក កសាងច្រើនផលិតផលលើកាសែតអេឡេចត្រូនិក។ ជាមួយគម្រោងបង្កើនកាសែតសុកត្រាំងអេឡេចត្រូនិកបានខេត្តអនុម័ត ឆ្នាំ២០២៤ កាសែតសុកត្រាំងបានវិនិយោគប្រព័ន្ធសម្ភារៈសម្រាប់កាសែតអេឡេចត្រូនិកតាមទិសទូរគមនាគមន៍ពហុមធ្យោបាយ។ បង្កើនផ្នែកទន់ អន្តរមុខកាសែតអេឡេចត្រូនិកសព្វថ្ងៃមានភាពទំនើប ស្និទ្ធស្នាល រស់រវើក ងាយនឹងចូលអានព័ត៌មាន។ អនុកូលបណ្តាផ្នែកទន់ដែលមានប្រយោជន៍ សម្រាប់បម្រើការងារចេញផ្សាយកាសែតនិងគ្រប់គ្រងការិយាល័យកាសែត វិនិយោគជួសជុល បង្កើនមូលដ្ឋានសម្ភារៈ បច្ចេកទេសនិងលក្ខណៈសកម្មភាព។
គម្រោងវិនិយោគ បង្កើនកាសែតសុកត្រាំងអេឡេចត្រូនិកបង្កជាជំហានលេចធ្លោថ្មី ជាមួយអន្តរមុខថ្មីស្អាត ល្បឿនចូលអានរហ័ស រក្សាសម្ងាត់ខ្ពស់ រក្សាភាពអន្តរកម្មជាមួយមិត្តអ្នកអាន។ កាសែតសុកត្រាំងអេឡេចត្រូនិកពីមួយថ្ងៃកាន់តែលើកកម្ពស់ប្រសិទ្ធភាព ឃោសនាតាមទិសសារព័ត៌មានពហុមធ្យោបាយ។ តែងបានផ្លាស់ថ្មី ព័ត៌មានទាន់ពេល ពង្រឹងធ្វើឱ្យសម្បូរបែប ជក់ចិត្ត បណ្តានិទ្ទេសបទដូច ព្រឹត្តិការណ៍-នយោបាយ សេដ្ឋកិច្ច-សង្គម ការពារប្រទេស-សន្តិសុខ ក្រឹត្យច្បាប់ អប់រំ-វិទ្យាសាស្រ្តបច្ចេកវិជ្ជា អន្តរជាតិ ទំព័រភូមិភាគ។ បណ្តាផលិតផលសារព័ត៌មានយ៉ាងទំនើបនេះបានជួយការផ្តល់ដំណឹងយ៉ាងឆាប់រហ័ស រស់រវើកដូចៈ អានកាសែតបោះពុម្ព online; Media; Infographic; E-Magazine …។
ពង្រីកលក្ខណះពិសេសពហុមធ្យោបាយនៃកាសែតអេឡេចត្រូនិក កាសែតសុកត្រាំងនឹងអនុវត្តបណ្តាខ្លឹមសារទូរទស្សន៍បន្តផ្ទាល់និងផ្សាយសម្លេងផ្ទាល់ពីព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ខេត្តលើកាសែតអេឡេចត្រូនិកនិងលើទំព័រ Fanpage របស់កាសែត។ល។
បើកទំព័រកាសែតសុកត្រាំង online ជាភាសាខ្មែរ
សុកត្រាំងជាខេត្តមានជនរួមជាតិខ្មែរស្រូបអត្រាជាង៣០%នៃប្រជាជនទូទាំងខេត្ត រួមជាមួយនឹងកាសែតភាសាវៀត(កាសែតបោះពុម្ព កាសែតអេឡេចត្រូនិក) កាសែតភាសាខ្មែររបស់កាសែតសុកត្រាំងរយៈពេលកន្លង មានតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសារព័ត៌មានបដិវត្តន៍ អនុវត្តល្អតួនាទីសារព័ត៌មាន ជាស្ថាប័នសម្លេងរបស់បក្ខភាគខេត្ត ជាវេទិការបស់ប្រជាជន។ បានក្លាយជាស្ពានតភ្ជាប់ក្នុងការផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយ សេចក្តីសម្រេចរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋទៅក្នុងជីវភាពរបស់ជនរួមជាតិ លើកទឹកចិត្តស្មារតីប្រឡងប្រណាំងស្នេហាជាតិរបស់ជនរួមជាតិខ្មែរក្នុងបុព្វហេតុកសាងមាតុភូមិសុកត្រាំង។
ទំព័រកាសែតសុកត្រាំង online ជាភាសាខ្មែរលើកាសែតសុកត្រាំងអេឡេចត្រូនិក |
ដើម្បីបម្រើជូនដល់មិត្តអ្នកអាននិងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្សខេត្តបានយកចិត្តទុកដាក់វិនិយោគសម្រាប់កាសែតសុកត្រាំងបើកបន្ថែមទំព័រកាសែតសុកត្រាំង online ភាសាខ្មែរលើកាសែតសុកត្រាំងអេឡេចត្រូនិក។ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ កាសែតសុកត្រាំងបង្ហាញមុខទំព័រកាសែតសុកត្រាំងភាសាខ្មែរលើកាសែតសុកត្រាំងអេឡេចត្រូនិក។ នាំយកព័ត៌មាន បណ្តាសកម្មភាព កិច្ចការបរទេសរបស់បក្សនិងរដ្ឋនិងរបស់ខេត្ត។ ឃោសនាពីគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ បណ្តាសកម្មភាព ព្រឹត្តិការណ៍នយោបាយរបស់ខេត្ត ព័ត៌មានទាន់ពេលលទ្ធផលអនុវត្តបណ្តាគោលនយោបាយជនជាតិ ស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិខ្មែរ។ ឧទ្ទេសនាម ផ្សព្វផ្សាយប្រពៃណីវប្បធម៌ ប្រវត្តិសាស្រ្តនិងការអភិវឌ្ឍរបស់ប្រទេសនិយាយរួម ខេត្តសុកត្រាំងនិយាយដោយឡែកដល់មិត្តអ្នកអានក្នុងប្រទេសនិងលើពិភពលោក។ ឃោសនារូបភាព សក្តានុភាព គោលនយោបាយទាក់ទាញការវិនិយោគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តដល់បណ្តាអ្នកវិនិយោគនិងសហគមន៍អន្តរជាតិ។ល។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងសង្ឃឹមថា កងជួរអ្នកកាសែត ដោយសតិសម្បជញ្ញៈ ភារៈជាមួយបុព្វហេតុសារព័ត៌មានបដិវត្តន៍ ភារកិច្ចពលរដ្ឋនិងមានភារកិច្ចចំពោះសង្គមនឹងស្នងបន្តប្រពៃណីពីជំនាន់មុន បន្តអនុវត្តមានប្រសិទ្ធភាពសកម្មភាពកាសែតសុកត្រាំងដើម្បីឆ្លើយតបសំណូមពរអភិវឌ្ឍសារព័ត៌មានដែលកំពុងប្រឈមមុខចំពោះការរីកចម្រើននៃបច្ចេកវិជ្ជាទំនើបក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។ ក្នុងឱកាសបង្ហាញអន្តរមុខថ្មីនៃកាសែតសុកត្រាំង online និងទំព័រកាសែតសុកត្រាំង online ភាសាខ្មែរ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសង្ឃឹមថាៈ
ជីបាវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin