តំណាងទាំងឡាយចូលរួមពិធីបូកសរុបនិងជូនរង្វាន់ពិធីប្រឡង |
ពិធីប្រឡងបន្តផ្ទាល់ស្វែងយល់ប្រធានបទឆ្នាំ២០២៤ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ស្តីពីពង្រីកអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិភាគតិចនិងមនុស្សសុកត្រាំង ឆ្លើយតបតម្រូវការផ្លាស់ថ្មី សមាហរណកម្មនិងអភិវឌ្ឍបានបំផុសចលនាចាប់តាំងពីថ្ងៃ១៧/៥/២០២៤-១៥/៦/២០២៤ ដោយមាន៤លើកប្រឡង។ ពិធីប្រឡងមានកម្មាភិបាល បក្ខជន បុគ្គលិក ពលករចូលរួមប្រឡងក្នុងនិងក្រៅខេត្ត។ លទ្ធផលក្នុងពិធីប្រឡងទាំង៤លើកមានការចូលរួមចំនួន៤៤.៥៤៧រូប។
ក្នុងពិធីបូកសរុប គណៈចាត់តាំងបានជូនរង្វាន់ចំនួន៤៤ (រួមមានរង្វាន់លេខមួយ លេខពីរ លេខបីនិងរង្វាន់លើកទឹកចិត្ត) ជូនបណ្តាបុគ្គលសម្រេចលទ្ធផលខ្ពស់ក្នុងពិធីប្រឡង។ សមមិត្តតូង៉ុកថាច់ អង្គភាពគណៈចាត់តាំងបក្សខេត្ត គណៈកម្មាធិការបក្សបណ្តាស្ថាប័ននិងអាជីវកម្មខេត្តទទួលបានរង្វាន់លេខមួយ។ ទន្ទឹមនោះជូន៦រង្វាន់ (មានរង្វាន់លេខមួយចំនួន១ រង្វាន់លេខពីរចំនួន២ រង្វាន់លេខបីចំនួន៣) ដល់សមូហភាពនិងបុគ្គល។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តនិងគណៈឃោសនាអប់រំបក្សខេត្តជូនរង្វាន់លេខមួយដល់សមូហភាពនិងបុគ្គលពិធីប្រឡង |
ថ្លែងការណ៍ក្នុងពិធីបូកសរុប សមមិត្តឡឹមតឹងហ្វា បានសង្កត់ធ្ងន់ ឆ្លងតាមពិធីប្រឡងបានរួមចំណែកក្នុងការស្វែងយល់ ផ្សព្វផ្សាយយ៉ាងទូលំទូលាយចំពោះតម្លៃសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បណ្តាគោលការណ៍ គោលនយោបាយរបស់បក្សស្តីពីកសាងវប្បធម៌និងអភិវឌ្ឍមនុស្សវៀតណាម។ ដើម្បីពង្រីកលទ្ធផលដែលសម្រេចបានរបស់ពិធីប្រឡងនិងរួមចំណែកជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ ប្រធានគណៈឃោសនាអប់រំបក្សខេត្តស្នើគណៈកម្មាធិការបក្សបណ្តាស្ថាប័ន រដ្ឋអំណាចភូមិភាគបន្តជ្រួតជ្រាបនិងអនុវត្តល្អសេចក្តីសរុបលេខ០១-KL/TW ចុះថ្ងៃទី១៨/៥/២០២១ របស់ការិយាល័យនយោបាយស្តីពីបន្តអនុវត្តតាមបទបញ្ជាលេខ០៥-CT/TW ចុះថ្ងៃទី១៥/៥/២០១៦ របស់ការិយាល័យនយោបាយនីតិកាលទី១២ ”ស្តីពីជំរុញការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ“ ផ្សារភ្ជាប់នឹងសេចក្តីសរុបលេខ២១ KL/TW ចុះថ្ងៃទី២៥/១០/២០២១ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សស្តីពីជំរុញការកសាង កែទម្រង់បក្ស និងប្រព័ន្ធនយោបាយប្តេជ្ញាទប់ស្កាត់ ពិន័យយ៉ាងម៉ឹងម៉ាត់ចំពោះកម្មាភិបាល បក្ខជនដែលថយចុះពីសតិអារម្មណ៍នយោបាយ សីលធម៌ ផ្នត់រស់នៅ មានអាការៈ”ស្វ័យប្រែប្រួល “ ”ស្វ័យផ្លាស់ប្តូរ “។ គណៈឃោសនាអប់រំគ្រប់ថ្នាក់គប្បីបន្តផ្លាស់ថ្មីពីខ្លឹមសាររៀនសូត្រ ផ្សព្វផ្សាយស្តីពីការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បណ្តាសៀវភៅពុម្ព អត្ថបទរបស់អតីតអគ្គលេខាបក្សង្វៀងភូត្រុង។ ទន្ទឹមនោះសង្ឃឹមថា បណ្តាសមូហភាព បុគ្គលដែលបានទទួលរង្វាន់នៅក្នុងពិធីប្រឡងនឹងជាបុគ្គលឆ្នើមក្នុងការផ្សព្វផ្សាយ ចលនាការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ៕
តឹងផាក-សុផល
Thông tin bạn đọc
Đóng Lưu thông tin