អភិរក្សក្បាច់រាំប្រជាប្រិយខ្មែរ

17:15, 19/09/2024

នៅ​វត្ត​ជា​ច្រើន​ក្នុង​ខេត្ត​សុក​ត្រាំង​ ក្រៅ​ពី​សកម្ម​ភាព​សាសនា​ រដ្ឋអំណាច​និង​គណៈ​កម្មការ​វត្ត​បាន​ជំនួយ​ឧបត្ថម្ភដល់​ការ​បង្កើត​ក្លឹប​ក្រុម​សិល្បៈ​ដើម្បី​អភិវឌ្ឍ​វប្បធម៌​ប្រពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។

ទិដ្ឋភាពនៃសមាជិកកំពុងហាត់ក្បាច់រាំវង់
ទិដ្ឋភាពនៃសមាជិកកំពុងហាត់ក្បាច់រាំវង់

មាន​ឱកាស​មក​វត្ត​អម្ពវ​នារាម​ដៃ​តា​សួសិ៍្ត​ ឃុំ​ភូមី ​ស្រុក​មីទូ(សុក​ត្រាំង​)។​ រៀង​រាល់​ឆ្នាំ​ នៅ​វត្ត​បាន​ប្រារព្ធ​ចាត់​តាំង​ពិធី​បុណ្យ​ប្រពៃណី​ជា​ច្រើន​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ វត្ត​បាន​ចលនា​កូន​ចៅ​របស់​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​ចូល​រួម​ក្នុង​ក្លឹប​រាំ​របស់​វត្ត។

ក្លឹប​រាំ​វត្ត​ដៃ​តា​សួស្តិ៍​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២៣ ​បច្ចុប្បន្ន​ មាន​សមាជិក​ចំនួន​១៥រូប​ ក្នុង​ពេល​សកម្ម​ភាព​ ជា​មួយ​ក្តី​ជក់​ចិត្ត ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អភិរក្ស​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​ បណ្តា​សមាជិក​ក្នុង​ក្លឹប​បាន​សាមគ្គី ​ជម្នះ​ការលំបាក​ដើម្បី​រក្សា​សកម្មភាព​របស់​ក្លឹប។ ​បណ្តា​សមាជិក​នៃ​ក្លឹប​បាន​ចូល​រួម​ថ្នាក់​រាំ​ប្រពៃ​ណី​របស់​ជន​ជាតិ​ ដើម្បី​ពង្រីកទម្រង់​សិល្បៈ​ប្រពៃណី​ប្រជា​ប្រិយ​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​វប្បធម៌​របស់​ជន​ជាតិ​ខ្មែរ​។ ​រាល់​ពេល​ដែល​បានអញ្ជើញ​ចូល​រួម​កម្មវិធី​របស់​ភូមិភាគ​ឬ​ថ្ងៃ​បុណ្យ​នានា​ ទោះ​បី​អ្នក​រាល់​គ្នា​មាន​ការ​រវល់​យ៉ាង​ណា​ក៏​ដោយ​ តែង​តែ​ឆ្លៀតពេល​ដើម្បី​មក​ហ្វឹក​ហាត់​។​ ពេល​ខ្លះ​អ្នក​រាល់​គ្នា​ឆ្លៀត​ហាត់​ទាំង​ថ្ងៃ​ត្រង់​ ដើម្បី​ធានា​គុណ​ភាព​នៃ​ការ​សម្តែង​។​ ថ្មីៗ​នេះ​ នា​ឱកាស​បុណ្យ​សម្ពោធន៍​ឆ្លង​ព្រះវិហារ​ថ្មី​នៅ​តាមវត្ត ​ក្រុម​រាំ​របាំ​បាន​បន្សល់​ទុក​មក​នូវ​ចំណាប់​អារម្មណ៍​ជា​ច្រើន​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​សហគមន៍​និង​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុងនិង​ក្រៅ​ខេត្ត​ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ។

បង​ស្រី​តាំង​ធីសន-​ប្រធាន​ក្លឹប​បាន​ចែក​រំលែក៖ ​រាល់​សមាជិក​ក្នុង​ក្លឹប​ជា​មួយ​នឹង​ការ​ងារ ​ស្ថាន​ភាព​និង​អាយុខុសៗ​គ្នា ​ប៉ុន្តែ​មាន​ចំណុច​ដូច​គ្នា​ នោះ​គឺការ​ស្រឡាញ់​សិល្បៈ​ប្រពៃណី​របស់​ជន​រួមជាតិ​ខ្មែរ​។ ​ក្លឹប​បាន​កសាង​និង​ហាត់​រាំមាន​របៀប​រៀប​រយ​ ដើម្បី​ចូល​រួម​ក្នុង​ការ​សំដែង​ពេល​មាន​កម្មវិធី​របស់​ភូមិ​ ឃុំ​និង​កម្មវិធី​នានា​ដែល​សំណើ​ដោយ​ស្រុក។

បង​បាញ់​ឌឹក​ក្វាង-​អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ឃុំ​ភូមី​ឱ្យ​ដឹង​៖ ​បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ដល់​ការ​អភិរក្សនិង​ពង្រីក​ប្រពៃ​ណី​វប្បធម៌​របស់​ជន​ជាតិ​។​ ឃុំ​សហការ​ជា​មួយ​អនុមន្ទីរ​វប្បធម៌​បង្កើត​ក្លឹប​រាំ​ក្បាច់​ខ្មែរ​ ទោះ​បី​មិន​បានវិនិយោគ​ត្រឹម​ត្រូវ​ក៏​ដោយ​ ប៉ុន្តែ​ក្លឹប​នៅ​តែ​រក្សា​សកម្ម​ភាព​ សម្រេច​ភារកិច្ច​បាន​ល្អ។​ បច្ចុប្បន្ន​ ភូមិភាគ​ស្នើ​ឱ្យ​ជួយ​ឧបត្ថម្ភថវិកា ​ឡ ​សម្លៀក​បំពាក់​ ភ្លេង​ពិណ​ពាទ្យ​។ល។ ​ដើម្បី​រួម​ចំណែក​អភិរក្ស​និង​ពង្រីក​តន្ត្រី​ ក្បាច់​រាំ​ប្រពៃណី​របស់​ជន​ជាតិ​ខ្មែរ។

ដោយ​ជក់​ចិត្ត​និង​មាន​ការ​យល់​ដឹង​ខុស​ត្រូវ​ក្នុង​ការ​អភិរក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​ សមាជិក​ក្នុង​ក្លឹប​តែង​មាន​ការ​សាមគ្គី​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​មិន​ខ្លាច​ការ​លំបាក​ដើម្បី​រក្សា​ក្លឹប​សកម្ម​​ភាព​។ ​ប្រការនោះ​បាន​រួម​ចំណែក​ដល់​ការ​អនុវត្ត​ល្អ​នៃ​គម្រោង ​“អភិរក្ស​និង​ពង្រីក​វប្បធម៌​ប្រពៃណី​ល្អ​ស្អាត​របស់​ជន​ជាតិ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​” ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត៕​

ហុងទើ-​លីហាន់



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024