ទម្រង់ផលិតគួបផ្សំនាំមកនូវប្រសិទ្ធភាព

13:27, 16/09/2024

ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ មានច្រើន​ទម្រង់​ផលិត​ថ្មី​ របៀប​ធ្វើ​ល្អៗមាន​ប្រសិ​ទ្ធភាព​ដូច ទម្រង់​គួប​ផ្សំ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​បាន​សមា​ជិក​អតីត​យុទ្ធ​ជន​លើ​ភូមិដ្ឋាន​ឃុំ​ភូតឹង​ ស្រុក​ចូវ​ថាញ់ ​(សុក​ត្រាំង​) អនុ​វត្តនាំ​មក​នូវ​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​លំនឹង​ជីវភាព​។

ទម្រង់ដាំក្រូចតែគួបផ្សំចិញ្ចឹមត្រីរបស់បងយឿងថាយង៉ុក(ខាងឆ្វេង)នៅឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) នាំមកនូវប្រសិទ្ធភាព
ទម្រង់ដាំក្រូចតែគួបផ្សំចិញ្ចឹមត្រីរបស់បងយឿងថាយង៉ុក(ខាងឆ្វេង)នៅឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) នាំមកនូវប្រសិទ្ធភាព

ចូល​ទស្សនា​ទម្រង់​ដាំ​ក្រូច​តែ​របស់​គ្រួ​សារ​បង​យឿង​ថាយង៉ុ​ក​ ជា​សមា​ជិក​អតីត​យុទ្ធ​ជន​ភូមិ​ភឿក​ភុង ឃុំ​ភូ​តឹង​ បង​ង៉ុក​បាន​ឱ្យ​ដឹង​៖ ពី​មុន​ខ្ញុំ​ដាំ​ដូង ​ប៉ុន្តែ​ដោយ​ឃើញ​ទម្រង់​ដាំ​ក្រូច​តែ​របស់​ពូ​ខ្ញុំ​ផ្តល់​ទិន្ន​​ផល​ខ្ពស់​ ងាយ​ដាំ​ ងាយ​ថែ​ទាំ​ តិច​មានដង្កូវ​ ច្រក​ចេញ​លំ​នឹង​ ម៉្លោះ​​ហើយ​ឆ្នាំ​២០២៣ ខ្ញុំ​បាន​បង្វែរ​ពី​ដាំ​ដូង​មក​ដាំ​ក្រូច​តែ​សាក​ល្បង​ចំនួន​២៥០​ដើម។ ដើម្បី​រក្សា​ដើម​ក្រូច​ឱ្យ​រឹង​មាំ ​រដូវដំបូង​បង​ង៉ុក​បាន​បេះ​ផ្កា​ចោល​ ក្រោយ​ពីបេះ​ផ្កា​ចោល សព្វ​ថ្ងៃ​ក្រូច​តែ​កំ​ពុង​លូត​លាស់​ល្អ និង​កំ​ពុង​ផ្តល់​ផ្លែ​។ គិត​ទៅ​ប្រ​ហែល​២​ខែ​ទៀត​នឹង​ប្រ​មូល​ផល មធ្យម​៥០គ.ក/​ថ្ងៃ​ លក់​ដោយ​តម្លៃ​ពី​៧.០០០-​១៨.០០០​ដុង/​គ.ក ថ្វី​ដ្បិត​​តែ​តម្លៃ​ក្រូច​តែ​មិន​បាន​ដូចផ្លែ​ឈើ​ដទៃ ​ប៉ុន្តែ​វា​បាន​លំ​នឹង​ជាង​ពី​ព្រោះ​ផ្តល់​ផ្លែ​ជុំ​ឆ្នាំ​និង​រក​បាន​ច្រក​ចេញ​លំនឹង​ សព្វ​ថ្ងៃ​ក្រូច​តែ​ទី​ផ្សារ​និយម​ចូល​ចិត្ត​។ ក្រៅ​ពី​ដាំ​ក្រូច​តែ បង​ង៉ុក​នៅ​ទាំង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ត្រ​ចៀក​ដំរី​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។ ក្រោយ​ពី​ចិញ្ចឹម​ជិត​មួយ​ឆ្នាំ​ប្រ​មូល​ផល​បាន​ប្រហែល​២៥០​គីឡូក្រាម ដោយ​តម្លៃ​៥០.០០០​ដុង/គីឡូក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់ បង​ង៉ុក​នៅ​ចំ​ណេញ​៨​លាន​ដុង។ ចំណែក​បង​ឡឹម​ង៉ុក​ថន ជា​សមាជិក​អតីត​យុទ្ធ​ជន​ភូមិ​ភឿក​ហ្វា ឃុំ​ភូ​តឹង​ជាគ្រួ​​សារ​ឈាន​ឡើង​ធូរ​ធារ​អាស្រ័យ​អនុវត្ត​ទម្រង់​ចិញ្ចឹម​ជ្រូក គួប​ផ្សំ​បិត​ស្រា។ នាំ​យើង​ខ្ញុំ​ទស្សនា​ទម្រង់​របស់​គ្រួ​សារ បង​ថន​បាន​ឱ្យ​ដឹង​៖ កាល​ពី​មុន​ ជីវភាព​គ្រួ​សារ​ជួប​លំ​បាក ប្រ​ភព​ចំ​ណូល​របស់​គ្រួ​សារ​គឺ​បាន​ត្រឹម​តែ​ស្រែ​២កុង កាល​នៅ​ធ្វើ​ស្រែ​ទិន្ន​ផល​ទាប មិន​គ្រប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ ម្ល៉ោះ​ហើយ​ ឆ្នាំ​២០១០​គ្រួ​សារ​បង​បាន​បុល​ទុន​ពី​ធនាគារ​គោល​នយោ​បាយ​ចំនួន​៥​លាន​ដុង​សម្រាប់​វិនិ​យោគ​ឡ​បិត​ស្រា​និង​សន្សំ​បាន​ប្រាក់​ខ្លះ​ក៏​ទិញ​​ជ្រូក​​មេ​២​ក្បាល​មក​ចិញ្ចឹម​ដើម្បី​រក​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ។ ដោយ​ឃើញ​ទម្រង់​នាំ​មក​នូវ​ប្រសិទ្ធភាព ឆ្នាំ​២០២០​ គ្រួ​សារ​បងបុល​បន្ថែម​៤០​លាន​ដុង​សម្រាប់​ធ្វើ​ឡ​បិត​ស្រា​ចំនួន​៣​ទៀត​។ សព្វ​ថ្ងៃ​បង​បិត​ស្រា​ក្នុង​៤​ឡ​បាន​ប្រ​ហែល​១៧០លីត្រ ដោយ​តម្លៃ​១២.០០០ដុង/លីត្រ ទន្ទឹម​នឹង​នោះ​ ចិញ្ចឹម​ជ្រូក​សាច់​ឡើង​ដល់​២០​ក្បាល​/លើក​។ បង​ថន​បាន​ឱ្យ​ដឹង​៖ អា​ស្រ័យ​ប្រ​ភព​ចំ​ណូល​ប្រ​ហែល​៤០០​លាន​ដុង/​ឆ្នាំ​ពី​ទម្រង់​ចិញ្ចឹម​ជ្រូក​គួប​ផ្សំ​នឹង​បិត​ស្រា ដូច្នេះ​ជីវភាព​គ្រួ​សារ​ខ្ញុំ​តែង​បាន​ធូរ​ធារ​និង​គិត​អាន​ឱ្យ​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​។

សមមិត្ត​ទ្រីវ​ក្វុក​ណាម-ប្រ​ធាន​សមាគម​អតីត​យុទ្ធ​ជន​ឃុំ​ភូតឹង​បាន​ឱ្យ​ដឹង​៖ ទម្រង់​ដាំ​ដុះ​គួប​ផ្សំ​នឹង​ចិញ្ចឹម​ជ្រូក​និង​បិត​ស្រា​បាន​នាំ​មក​នូវ​ប្រសិទ្ធភាព​ ជួយ​សមាជិក​អតីត​យុទ្ធ​ជន​លើ​ភូមិដ្ឋាន​ឃុំ​លើក​កម្ពស់​ប្រាក់​ចំណូល​លំ​នឹង​ជីវភាព​។ ដើម្បី​ទម្រង់​នាំ​មក​នូវ​ប្រសិទ្ធ​ភាព​សេដ្ឋកិច្ច​ ពេល​ខាង​មុខ​ សមាគម​នឹង​សហការ​ចាត់​តាំង​បណ្តា​ថ្នាក់​ហ្វឹក​ហាត់​ពី​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ បង្កលក្ខណៈ​ដើម្បី​សមាជិក​បើក​ទូលាយ​ទម្រង់​ផលិត​ ណែនាំ​បណ្តា​វិធាន​ការ​បង្ការ​ជំងឺ​ដើម្បី​បន្ថយ​ហានិ​ភ័យ​ បង្កើន​ទិន្ន​ផល​ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​៕

ថាញ់វ៉ាង​-សុផល



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024