ទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពរបស់សមាគមអតីតយុទ្ធជនឃុំភូមី

17:08, 18/09/2024

អា​ស្រ័យ​ខិតខំ​បង្វែរ​រចនា​សម្ព័ន្ធ​ដាំ​ដុះ​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​របស់​ភូមិ​ភាគ​ដូច​ស្ពៃ​បូក​គោ ​សណ្តែក​កួរ​ ខ្ទឹម​។ល។ ពិសេស​គឺ​ត្រ​សក់​ដែល​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ខ្ពស់​ដល់​សមា​ជិក​អតីត​យុទ្ធ​ជន​ខ្មែរ​លើ​ភូមិ​ដ្ឋាន​ឃុំ​ភូ​មី ​ស្រុក​មី​ទូ (សុក​ត្រាំង​)។​

ទម្រង់ដាំត្រសក់របស់បងលីដឿងនៅភូមិបឹងកក់ឃុំភូមី ស្រុកមីទូ (សុកត្រាំង) ផ្តល់ប្រាក់ចំណូលខ្ពស់
ទម្រង់ដាំត្រសក់របស់បងលីដឿងនៅភូមិបឹងកក់ឃុំភូមី ស្រុកមីទូ (សុកត្រាំង) ផ្តល់ប្រាក់ចំណូលខ្ពស់

ប៉ុន្មាន​ថ្ងៃ​នេះ គ្រួ​សារ​បង​លី​ដឿង​នៅ​ភូមិ​បឹង​កក់ ឃុំ​ភូ​មី​កំ​ពុង​មមា​ញឹក​ប្រមូល​ផល​ត្រសក់​ដែល​ដាំ​បាន​ជាង​មួយ​ខែ​កន្លង​មក​។ តាម​បង​ដឿង រដូវ​នេះ​គ្រួ​សារ​បង​ដាំ​ត្រ​សក់​បាន​២.០០០​ម២ នេះ​ជា​ប្រភេទ​ដំ​ណាំ​ដែល​គ្រួ​សារ​បង​និង​មា​មីង​នៅ​ភូមិ​ភាគ​ដាំ​ច្រើន​ឆ្នាំ​មក​ហើយ​និង​ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់​។ រដូវ​ត្រ​សក់​ឆ្នាំ​នេះ​ទទួល​បាន​ទិន្ន​ផល​មធ្យម សម្រេច​បាន​ជាង​៦​តោន​/កុង។ ដោយ​អាទិភាព​ជា​ដំ​ណាំ​ខ្លី​ថ្ងៃ បច្ចេក​ទេស​ដាំ​ងាយ​ស្រួល​ធ្វើ​ទ្រើង​ដោយ​ដើម​ឫស្សី​ប្រើ​សំ​ណាញ់​និង​ក្រាល​កៅ​ស៊ូ​តាម​រង​អាច​ប្រើ​បាន​ពី៣​-៥ឆ្នាំ​។ ដល់​ពេល​ប្រ​មូល​ផល​មាន​ឈ្មួញ​មក​ទិញ​ដល់​កន្លែង​តម្លៃ​ពី៩.០០០​-១០.០០០ដុង/​គ.ក ចំណែក​ចុង​រដូវ​តម្លៃ​ពី​៦.០០០​-៧.០០០ដុង​/គ.ក ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​នៅ​ចំណេញ​ប្រហែល​៦០​លាន​ដុង​/រដូវ​ ខ្ពស់​ជាង​បើ​ប្រៀប​នឹង​ដាំ​ប្រភេទ​បន្លែ​ដទៃ ដូច្នេះ​ទើប​បាន​មាមីង​នៅ​ទី​នេះ​និ​យម​ចូល​ចិត្ត​ដាំ​-បង​ដឿង​បាន​ឱ្យ​ដឹង​ដូច្នេះ​។ ជាង​១០​ឆ្នាំ​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដាំ​ដំ​ណាំ​ខ្លី​ថ្ងៃ​គ្រប់​ប្រភេទ​ ក្នុង​នោះ​មាន​ត្រ​សក់ គ្រួ​សារ​បង​ដូ​សា​វណ្ណ​នៅ​ភូមិ​បឹង​កក់​ឱ្យ​ដឹង​៖ គ្រួ​សារ​ខ្ញុំ​មាន​ដី​ចំ​ការ​៣​កុង​ដាំ​ឆ្លាស់​ដំណាំ​គ្រប់​ប្រភេទ​ដូច​ស្ពៃ​ក្រ​ញាញ់ ខ្ទឹម​និង​ត្រ​សក់។ រដូវ​នេះ​ខ្ញុំ​ដាំ​ត្រ​សក់​លើ​ផ្ទៃ​ដី៣​កុង ដាំ​បាន​ប្រហែល​៣៥​ថ្ងៃ​គឺ​អាច​ប្រ​មូល​ផល។ មធ្យម​ក្នុង​មួយ​រដូវ​ត្រ​សក់​អាច​ប្រ​មូល​ផល​ពី​២៥​-៣០​ថ្ងៃ​ទិន្ន​ផល​សម្រេច​ពី​១៧​-១៨​តោន​/កុង​លក់​ដោយ​តម្លៃ​ពី​៧.០០០​-១០.០០០ដុង​/គ.ក ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​ខ្ញុំ​នៅ​ចំ​ណេញ​ជាង​៧០​លាន​ដុង។ ​បង​សា​វណ្ណ​បាន​ឱ្យ​ដឹង​៖ ត្រសក់​ជា​ប្រភេទ​ដំ​ណាំ​ងាយ​ដាំ​សម​ស្រប​ជា​មួយ​ដី​នៅ​ភូមិ​ភាគ​នេះ​ លក់​បាន​ថ្លៃ​ម៉្លោះ​ហើយ​​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ នេះគ្រួ​សារ​ខ្ញុំ​បាន​អនុ​វត្ត​ទម្រង់​នេះ​២​រដូវ​/ឆ្នាំ​។ អា​ស្រ័យ​អនុ​វត្ត​ទម្រង់​ខាង​លើ​មាន​សមាជិក​អតីត​យុទ្ធ​ជន​ជា​ច្រើន​លើ​ភូមិ​ដ្ឋាន​ឃុំ​ជា​ជំ​ហាន​លើក​កម្ពស់​ប្រាក់​ចំណូល​ឈាន​ឡើង​លំនឹង​ជីវភាព​។

ដោយ​ឃើញ​ទម្រង់​ដាំ​ត្រ​សក់​នាំ​មក​នូវ​ប្រសិទ្ធ​ភាព​និង​សម​ស្រប​ជា​មួយ​លក្ខណៈ​របស់​ភូមិ​ភាគ​សមាគម​អតីត​យុទ្ធ​ជន​ឃុំ​ភូ​មី​នឹង​ចលនា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សមាជិក​បើក​ទូ​លាយ​ផ្ទៃ​ដី​ដាំ​ដុះ រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​កែ​លម្អ​ជីវ​ភាព​។ ដើម្បី​ទម្រង់​នេះ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព ក្នុង​ពេល​ខាង​មុខ​សមាគម​នឹង​សហការ​ជា​មួយ​បណ្តា​ផ្នែក​ជំនាញ​នានា បើក​ថ្នាក់​ហ្វឹក​ហាត់​ពី​វិទ្យា​សាស្រ្ត-​បច្ចេក​ទេស កសាង​ផែន​ការ​ផលិត​ជាក់​ស្តែង​ ណែ​នាំ​បច្ចេក​ទេស​ថែទាំ​ដល់​សមាជិក​លើភូមិ​ដ្ឋាន​ឃុំ​-​សមមិត្ត​យឿង​គីម​ប៊ិញ ប្រធាន​សមាគម​អតីត​យុទ្ធ​ជនឃុំ​ភូមីបានឱ្យ​ដឹង​ដូច្នេះ​៕

ថាញ់វ៉ាង​-លីហាន់​



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024