ទម្រង់សេដ្ឋកិច្ចផ្តល់ប្រាក់ចំណូលលំនឹង

08:55, 19/09/2024

ប៉ុន្មាន​ឆ្នាំ​កន្លង ដោយ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​សម​ស្រប អនុ​វត្ត​ភាព​ជឿន​លឿននៃ​វិទ្យា​សាស្ត្រ-បច្ចេក​ទេស​ក្នុង​ផលិត​ សមាជិក​កសិករ​ខ្មែរ​ជាច្រើន​នៅ​លើ​ភូមិដ្ឋាន​ឃុំ​អាង​ហ៊ីប ស្រុក​ចូវ​ថាញ់ (សុក​ត្រាំង​) បាន​បង្កើន​ប្រាក់​ចំណូល​បន្តិច​ម្តង​ៗ ឈាន​ឡើង​ធូរ​ធារ។

ទម្រង់ផលិតស្រូវរួមជាមួយសេវាភ្ជួរដីរបស់ពូឡឹមអេម ឃុំអាងហ៊ីប ស្រុកចូវថាញ់ (សុកត្រាំង) ផ្តល់ប្រាក់ចំណូលខ្ពស់
ទម្រង់ផលិតស្រូវរួមជាមួយសេវាភ្ជួរដីរបស់ពូឡឹមអេម ឃុំអាងហ៊ីប ស្រុកចូវថាញ់ (សុកត្រាំង) ផ្តល់ប្រាក់ចំណូលខ្ពស់

មាន​ឱ​កាស​ជួប​សំណេះ​សំណាល​ជា​មួយ​​ពូ​ឡឹម​អេម ភូមិ​កំពង់​ទ្រព្យបេ ឃុំ​អាង​ហ៊ីប ជាមួយ​ទម្រង់​ផលិត​ធ្វើ​អាជីវ​កម្ម​គំរូ​ឆ្នើម​ ពូ​អេម​ចែក​រំ​លែក​៖ ខ្ញុំ​បង្កើត​អាជីព​ជា​មួយ​ដី​ស្រែ​ចំ​នួន​៤,៥​កុង។ ជា​មួយ​ប្រាក់​ចំណូល​ពី​ដីស្រែ​ប៉ុន្មាន​កុង​របស់​គ្រួ​សារ បើចង់​គ្រប់​ចិញ្ចឹម​ជីវិត​និង​កូន​រៀន​សូត្រ​មិន​ងាយ​ទេ។ ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ទាំង​នេះ​ ខ្ញុំ​មាន​ក្តី​បា​រម្ភ​ខ្លាំង​ គិត​យ៉ាង​ណា​ដើម្បី​បង្កើន​ផលិត​ ប្រិត​សំ​ចៃ​ពេល​វេលា​ កម្លាំង​ផង មាន​ប្រាក់​ចំ​ណូល​បន្ថែម​ផង ដូច្នេះ​ ខ្ញុំ​បាន​គិត ជា​មួយ​ប្រពន្ធ​សម្រេច​ខ្ចី​ប្រាក់​ពី​សាច់​ញាតិ​ទិញ​ម៉ា​ស៊ីន​ភ្ជួរ​ដី​ដើម្បី​បម្រើ​ការ​ធ្វើ​ស្រែ​របស់​គ្រួ​សារ​ផង ធ្វើ​សេវា​ឱ្យ​មាមីង​នៅ​ភូមិ​ភាគ​ផង។ ដោយ​ការ​អនុ​វត្ត​ទម្រង់​ផលិត​សម​ស្រប​នឹង​លក្ខណៈ​ភូមិ​ភាគ តាំង​ពី​នោះ​ ជីវ​ភាព​គ្រួ​សារ​របស់​ពូ​បាន​កែ​លម្អ​បន្តិច​ម្តង​ៗ។ តាម​ពូ​អេម នា​ពេល​កន្លង ដោយ​ការ​ឧស្សាហ៍​ព្យា​យាម​ពលកម្ម​ផលិត​ប្រិត​សំ​ចៃ​ក្នុង​ការ​ចំ​ណាយ​រៀង​រាល់​ឆ្នាំ គ្រួ​សារ​ពូ​ទិញ​ដី​ស្រែ​បាន​ចំនួន​៣​កុង គិត​មក​ដល់​បច្ចុប្បន្ន​ ពូ​មាន​ដីស្រែ​សរុប​ចំនួន​៤០​កុង ផលិត​៣​រដូវ​/ឆ្នាំ​ បន្ទាប់​ពី​គិត​ការ​ចំ​ណាយ​រួច​ពូ​នៅ​ចំ​ណេញ​ប្រ​ហែល​២០០​លាន​ដុង។ ពី​ប្រភព​ចំ​ណូល​ខាង​លើ ឆ្នាំ​២០២១ ពូ​វិនិ​យោគ​ទិញ​ម៉ា​ស៊ីន​ភ្ជួរ​ដី​និង​ម៉ា​ស៊ីន​មូរ​ចំ​បើង​។ “ទម្រង់​ផលិត​ស្រូវ​គួប​ផ្សំ​ជា​មួយ​ការ​ធ្វើ​សេវា​ដូចៈ ភ្ជួរ​ដី មូរ​ចំ​បើង​លក់​ឱ្យ​មា​មីង​នៅ​ភូមិ​ភាគ​ខ្ញុំ​ទទួល​បាន​ប្រាក់​ចំ​ណូល​ប្រ​ហែល​៤០០​លាន​ដុង​/ឆ្នាំ​” ពូ​អេម​ឱ្យ​ដឹង​ដូច្នេះ​។ ជា​គ្រួ​សារ​ដែលកំពុង​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំណាំ​យ៉ាង​សកម្ម​ មួយ​ជំហាន​ម្តង​ៗបាននាំ​មកនូវ​ប្រសិ​ទ្ធភាព​សេដ្ឋកិច្ច​ បងគីមវ៉ឹងនៅ​ភូមិ​ជាមួយ​​គ្នាចែក​រំលែក​៖ ជា​មួយ​នឹង​ដី​ចម្ការ​ចំ​នួន​៣.០០០​ម​ គ្រួ​សារ​ខ្ញុំ​បាន​ដាំ​ផ្លាស់​គ្នា​នូវ​ដំ​ណាំ​គ្រប់​ប្រភេទ​ដូចៈ ស្ពៃ​មើម ម្ទេស​ ពិ​សេស​ដាំ​ដំឡូង​មី​ដើម្បី​នាំ​មកនូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។ រដូវ​នេះ​ គ្រួ​សារខ្ញុំ​ដាំ​ដំឡូង​មី​លើ​ផ្ទៃ​ដី​១.៥០០​ម​ ប្រ​ហែល​៤​ខែប្រ​មូល​ផល​ទិន្ន​ផល​សម្រេច​ប្រ​ហែល​ពី៦-​៧,៥​តោន​ តម្លៃ​លក់​ពី​៣.០០០​-៥.០០០​ដុង​/គីឡូក្រាម​ បន្ទាប់​ពី​គិត​ការ​ចំ​ណាយ​រួច​នៅ​ចំ​ណេញ​ប្រ​ហែល​២៣​លាន​ដុង។ តាម​បង​វ៉ឹង ​ដំឡូង​មី​ងាយ​ដាំ​ ទិន្ន​ផល​ខ្ពស់​កើន​ពី​២-៣​ដង​បើ​ធៀប​នឹង​ពូជ​ដំ​ណាំ​ផ្សេង ​ចំ​ណាយ​ដើម​ទុន​តិច​មិនសូវ​បង់​កម្លាំង​ថែទាំ​ ដូច្នេះ​ ប្រមូល​ផល ដំឡូងមីរួច​ គ្រួ​សារបងបន្តកែប្រែដីនិង​ចុះ​ពូជ​ដំណាំ​បន្ទាប់​ទៀត​។

សមមិត្ត​លី​បឿន-​អនុ​ប្រធាន​សមាគម​កសិករ​ឃុំ​អាង​ហ៊ីប​ឱ្យ​ដឹង​៖ ដើម្បី​ជួយ​ដល់​សមាជិក ​ពិ​សេស​សមាជិក​ខ្មែរ​លើក​កម្ពស់​ជីវភាព ​នា​ពេល​ខាង​មុខ​សមាគម​នឹង​ជំរុញ​សហការ​ជា​មួយ​ផ្នែក​ជំនាញ​ដើម្បី​បើក​ថ្នាក់​ហ្វឹក​ហាត់​ភាព​ជឿន​លឿន​វិទ្យា​សាស្ត្រ-​បច្ចេក​ទេស​ដាំ​ដុះ​។ ទន្ទឹម​នឹង​នោះ​ឧបត្ថម្ភ​យ៉ាង​សកម្ម​ការ​បុល​ទុន​អាទិ​ភាព​ដើម្បី​សមាជិក​ កសិករ​បង្កបង្កើន​ផល និង​មានលក្ខណៈ​បើក​ទូលាយ​ទម្រង់​សេដ្ឋកិច្ច​មានប្រសិទ្ធភាព​​ រួម​ចំណែក​ដល់​ការ​បង្កើន​​ប្រាក់​ចំណូល​លំនឹង​ជីវភាព​៕

ថាញ់វ៉ាង​-លីហាន់​



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024