ចំណុចភ្លឺក្នុងការចលនារៀនសូត្រមួយជីវិត

13:27, 16/09/2024

ពេល​កន្លង ការ​ចលនា​រៀន​សូត្រ​មួយ​ជិវិត​ក្នុង​គ្រួ​សារ វង្សត្រ​កូល​ សហគមន៍​លើ​ភូមិដ្ឋាន​ស្រុក​ឡុង​ភូ​(សុក​ត្រាំង​) មាន​ភាព​សាយ​ភាយ​យ៉ាង​ខ្លាំង​។ តាម​នោះ​រួម​ចំ​ណែក​ជម្រុញ​ការ​រៀន​សូត្រ​ក្នុង​រាល់​គ្រួ​សារ វង្ស​ត្រកូល​ សហគមន៍ ក​សាង​ សង្គម​រៀន​សូត្រ​។

សមមិត្តលេខាបក្សស្រុកឡុងភូព្រមទាំងថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃជូនអាហារូបករណ៍ឱ្យសិស្សក្រសង្វាតរៀនសូត្រនៅលើភូមិដ្ឋានឃុំសុងភុង
សមមិត្តលេខាបក្សស្រុកឡុងភូព្រមទាំងថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃជូនអាហារូបករណ៍ឱ្យសិស្សក្រសង្វាតរៀនសូត្រនៅលើភូមិដ្ឋានឃុំសុងភុង

ដើម្បី​ការ​ចលនា​អនុ​វត្ត​មាន​ប្រសិទ្ធភាព​ សមាគម​ជម្រុញ​ការ​សិក្សា​ស្រុក​បានជម្រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ពី​សង្គម​រៀន​សូត្រ​និង​ទម្រង់​រៀន​សូត្រ​មួយ​ជីវិត​ក្នុង​គ្រួ​សារ វង្ស​ត្រកូល សហគមន៍ ផ្សព្វ​ផ្សា​យ​ដល់​សា​ខា​សមា​គម​នៅ​មូលដ្ឋាន បណ្តា​គណៈ​ជម្រុញ​ការ​សិក្សា​នា​នា​ចុះ​ឈ្មោះ​ ក​សាង​ទម្រង់​រៀន​សូត្រ​ឆ្នើម​និង​បើក​ទូ​លាយ​។ សព្វ​ថ្ងៃ​ទូ​ទាំង​ស្រុក​មាន​៦១​សា​ខា​សមាគម​ភូមិ​ ៨៦​សា​ខា​សមាគម​តាម​ស្ថាប័ន​ អង្គ​ភាព​ សា​លា​រៀន​។ល។ ដោយ​មាន​១១​ឃុំ​ ទី​រួម​ស្រុក​ក្នុង​ស្រុក​។ ឆ្នាំ​២០២៣ សមាគម​ជម្រុញ​ការ​សិក្សា​បណ្តា​ឃុំ ទី​រួម​ស្រុក​ សា​លា​រៀន​បាន​ចលនា​និង​ផ្តល់​អាហា​រូប​ករណ៍​ចំនួន​១៩៧​ចំ​ណែក កង់​ចំនួន​​១៤​ដើម សៀវ​ភៅ​សរ​សេរ​ចំនួន​៣៤​ពាន់​ក្បាល​ កា​តាប​ចំនួន​១៧៤ ឧបករណ៍​រៀន​សូត្រ​ចំនួន​៧៨០​បន្លាស់​ សៀវ​ភៅ​ពុម្ព​ជិត​១០០​ក្បាល​ អាវ​ខោ​ចំនួន​២១៥​បន្លាស់​និង​ទេយ្យ​វត្ថុ​ មី ទឹក​ដោះ​គោ អង្ករ​ មួយ​ចំនួន​ទៀត​។ល​។ ដោយ​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុង។ ក្រៅ​ពី​នោះ​ សមាគម​ជម្រុញ​ការ​សិក្សា​ស្រុក​នៅ​ទាំង​សហកា​រ​ជាមួយ​​អនុ​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​​ផ្នែក​នានា​ គណៈ​​កម្មា​ធិការ​ប្រជា​ជនបណ្តាឃុំ​ ទីរួម​ស្រុក​ សាលា​រៀន​នានា​ទទួល​អំណោយ​ពីអង្គភាព​នានា​    សម្រាប់​ជំនួយ​ដល់​សិស្សក្រសង្វាត​រៀន​សូត្រ​ អាហា​រូប​ករណ៍ចំនួន​១១៧ចំណែក​ កំព្យួទ័រ​ចំនួន​១០ ធុង​ចម្រាញ់​ទឹក​ចំនួន​១.០០០សរុប​ថវិកា​ជិត​១,៥ពាន់​លាន​ដុង។

ទន្ទឹម​នោះ​ សមាគម​ជម្រុញ​ការ​សិក្សា​បណ្តា​ឃុំ​ ទីរួម​ស្រុក​ សាលា​រៀន​នានា​បាន​ចាត់​តាំង​ជូន​​អំ​ណោយ​ អាហា​រូប​ករណ៍ គណៈ​តំ​ណាង​អា​ណា​ព្យា​បាល​សិស្ស​បណ្តា​សា​លា​នៅ​ទាំង​ចលនា​ជំនួយ​ការ​ងារ​ស្ងើច​សរ​សើរ​សិស្សា​នុសិស្ស ជួស​ជុល​និង​ទិញ​សម្ភារៈ​សម្រាប់​បម្រើ​ការ​ងារ​រៀន​សូត្រ​ក្នុង​សា​លា​។​ល។ ទាំង​​អស់​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​​លោក​​គ្រូ​ អ្នក​គ្រូ​និង​ប្អូន​ៗ​សិស្សា​នុសិស្ស សម្តែង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​​សង្គម​ចំពោះ​បុព្វ​ហេតុ​សិក្សា​អប់​រំ ជួយ​ប្អូន​ៗ​មានជីវ​ភាព​លំ​បាក​បាន​ទៅ​រៀន​គ្រប់​ៗ​គ្នា​។ សព្វថ្ងៃ​​ស្រុក​ទ​ទួល​ស្គាល់​ “គ្រួ​សារ​រៀន​សូត្រ​” ចំនួន​១១.៣១៧/​២៦.៥៤៤​គ្រួស្រូប​អត្រា​៤២,៦៣% “ត្រ​កូល​រៀន​សូត្រ​” ចំនួន​៤២៦/៧៩២ សម្រេច​អត្រា​៥៣,៧៨% មាន​ស្ថាប័ន​ សា​លា​រៀន​៨៦​សម្រេច​កិត្តិ​នាម “ជា​អង្គ​ភាព​រៀន​សូត្រ​” សម្រេច​អត្រា​១០០% មាន​៦១/​៦១មណ្ឌល​ អាសយ​ជន​សម្រេច​កិត្តិ​នាម“សហគមន៍​រៀន​សូត្រ​” សម្រេច១០០% មាន​១១/​១១​មជ្ឈ​មណ្ឌល​រៀន​សូត្រ​ សហគមន៍​នៅ​តាម​ឃុំ​ ទី​រួម​ស្រុក​បាន​វាយ​តម្លៃ​កម្រិត​ល្អ។ ឆ្លង​តាម​រយៈ​សកម្ម​ភាព​នេះ​​បាន​រួម​ចំណែក​លើក​កម្ពស់​ស្មារតី​រៀន​សូត្រ​និង​បង្ក​ភាព​ផ្លាស់​ប្តូរ​ក្នុង​សហគមន៍​ពីការ​ចលនា​ កសាង​សង្គម​រៀន​សូត្រ​នៅ​តំបន់​អាសយ​ជន។ តាម​ សមមិត្ត​ត្រឹង​ម៉ាញ់​ធ្វី​ត្រាង ប្រ​ធាន​អនុ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ ប្រធាន​សមាគម​ជម្រុញ​ការ​សិក្សា​ស្រុក​ឡុង​ភូ​បាន​ឱ្យ​ដឹង​ ការ​ងារ​ជម្រុញ​ការ​ សិក្សា​ ជម្រុញ​ចំណេះ​ កសាង​សង្គម​រៀន​សូត្រ​លទ្ធផល​សម្រេច​បាន​ពេល​កន្លង​គឺ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ ការ​ចូល​រួមរបស់ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ សប្បុរស​ជន សហគមន៍​អាជីវ​កម្ម​ ការ​អស់​ពី​ចិត្ត​របស់​កម្មា​ភិបាល​ សមាជិក​ជម្រុញ​ការ​សិក្សា​ពីស្រុក​រហូត​ដល់​មូល​ដ្ឋាន​។ ពិសេស​គឺ​ការ​ចូល​រួម​ស្មារតី​ប្រឡង​ប្រ​ណាំង​សង្វាត​រៀន​សូត្រ​របស់​គ្រួ​សារ វង្ស​ត្រកូល​ សហគមន៍ អង្គភាព​និង​ប្រជា​ជន បណ្តា​ជនជាតិ​ក្នុង​ស្រុក​ចំពោះ​បុព្វ​ហេតុ​ជម្រុញ​ការ​សិក្សា​ ជម្រុញ​ចំណេះ​កសាង​សង្គម​រៀន​សូត្រ រៀន​សូត្រ​មួយ​ជីវិត​លើ​ភូមិដ្ឋាន​ស្រុក​។

ប្រការ​នេះ​បាន​ឱ្យ​ឃើញ​ថា​ការ​ចូល​រួម​ស្មារតី​ប្រ​ឡង​ប្រ​ណាំង​សង្វាត​រៀន​សូត្រ​ បណ្តាគ្រួ​សារ វង្ស​ត្រ​កូល​សហគមន៍ អង្គ​ភាព​និង​ប្រ​ជាជន​ចំពោះ​បុព្វ​ហេតុ​ជម្រុញ​ការ​សិក្សា​ ជម្រុញ​ចំណេះ​កសាង​សង្គម​រៀន​សូត្រ​ រៀន​សូត្រ​មួយ​ជីវិត​លើភូមិដ្ឋាន​ស្រុក​ រួម​ចំ​ណែក​មិន​តិច​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​និង​បើក​ទូលាយ​បណ្តា​ទម្រង់​រៀន​សូត្រ​មួយ​ជីវិត​ធ្វើ​ជាខឿន​សម្រាប់​បង្កើត​សហគមន៍​រៀន​សូត្រ​៕

ចន្ថា-សុផល



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024