ក្ដី​រីក​រាយ​យុវតី​សិស្ស​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ

17:15, 19/09/2024

“ប្រឹង​ប្រែង​រៀន​ឱ្យ​ពូកែ​ ដើម្បី​ឪ​ពុក​ម្ដាយ​សប្បាយ​ចិត្ត​” នេះ​គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​យុវ​តីសិស្ស​ ឡឹម​ស៊ើង​ធ្វី​តៀង​ ជាសិស្ស​ក្រី​ក្រ រៀន​ថ្នាក់​ទី ៩ នៃ​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​អនុវិទ្យា​ល័យ​-វិទ្យា​ល័យ​ថាញ់​ភូ ស្រុក​មី​ស្វៀង​ ខេត្ត​សុក​ត្រាំង។​ ជា​មួយ​នឹង​គំ​និត​ដូច្នោះ​ ទើប​ធ្វី​តៀង​ តែង​ប្រឹង​ប្រែង​រៀន​សូត្រ​ដើម្បី​ក្លាយ​ជា​សិស្ស​រៀន​ពូកែ​របស់​សា​លា។​

ប្អូន​ឡឹម​សើុង​ធ្វី​តៀង
ប្អូន​ឡឹម​ស៊ើង​ធ្វី​តៀង

ពេល​ឡើង​ទទួល​អា​ហា​រូប​ករណ៍ ទឹក​មុខ​របស់​ធ្វីតៀង​ ពោរ​ពេញ​ដោយ​ភាព​រីក​រាយ​និង​សុភ​មង្គល​ ពី​ព្រោះ​នេះ​ជា​អំ​ណោយ​ដ៏​សំ​ខាន់​ក្នុង​ដើម​ឆ្នាំ​សិក្សា​ថ្មី។​ ប្អូន​ធ្វី​តៀង​ ឱ្យ​ដឹង​៖ “ម្ដាយ​ខ្ញុំ​ធ្វើ​ការ​ងារ​ផ្នែក​អនា​ម័យ ឪ​ពុក​ខ្ញុំ​ជា​សន្តិ​សុខ​នៅ​សា​លា​បឋម​សិក្សា​ ប្រាក់​ចំ​ណូល​ទាប​ ហើយ​ថែម​ទាំង​គិត​គូរ​ឱ្យ​កូន​ពីរ​នាក់​រៀន​សូត្រ​ទៀត​ផង។​ ព្រោះ​ហេតុ​នោះ​ គ្រួ​សារ​ខ្ញុំ​ជួប​លំ​បាក​ខ្លាំង​ណាស់។​ ខ្ញុំ​រៀន​នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ បាន​រដ្ឋ​ជំ​នួយ​ប៊ិច សៀវ​ភៅ​សរ​សេរ​ សៀវ​ភៅ​ពុម្ព​ ចំ​ណែក​សម្លៀក​បំពាក់​ក៏​បាន​បង​ៗ​ថ្នាក់​មុន​គាត់​ឱ្យ​ ទើប​ខ្ញុំ​មិន​ចំ​ណាយ​លុយ​ទិញ។​ ទទួល​បាន​អា​ហា​រូប​ករណ៍ ខ្ញុំ​ត្រេក​អរ​ណាស់​ ពី​ព្រោះ​មាន​លុយ​ឱ្យ​ឪ​ពុក​ម្ដាយ​ខ្ញុំ​ទិញ​សម្លៀក​បំពាក់​និង​កា​តាប​ថ្មី​ឱ្យ​ប្អូន​ខ្ញុំ​ទៅ​រៀន”។​ ជា​កូន​លុះ​ក្នុង​ដំ​បូន្មាន សិស្ស​រៀន​ពូកែ​ ទោះ​បី​រស់​ក្នុង​គ្រួ​សារ​ក្រី​ក្រ​ក៏​ដោយ​ ប៉ុន្តែ​ ធ្វីតៀង​ នៅ​តែ​ប្រឹង​ប្រែង​រៀន​សូត្រ។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដោយ​ដឹង​ថា​ស្ថាន​ភាព​របស់​ធ្វី​តៀង​ មាន​ការ​លំ​បាក​ រៀន​ពូកែ​ ម្ល៉ោះ​ហើយ​សាលា​បាន​ពិនិត្យ​អា​ទិភាព​ ឱ្យ​ប្អូន​បាន​ទទួល​អា​ហា​រូប​ករណ៍​សម្រាប់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​របស់​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង។​ នោះ​ក៏​ជា​កម្លាំង​ចិត្ត​ជួយ​ឱ្យ​ធ្វី​តៀង​ មាន​ស្មារតី​ឆ្លង​កាត់​ការ​លំ​បាក​ រៀន​សូត្រ​បាន​ល្អ​រហូត​មក​ទល់​សព្វ​ថ្ងៃ។​

ប្អូន​ឡឹម​សើុង​ធ្វី​តៀង​ (ឈរ​ទី​២​រាប់​ពី​ខាង​ស្ដាំ) ទទួល​អា​ហា​រូប​ករណ៍​
សម្រាប់សិស្សក្រីក្រសង្វាតរៀនសូត្រ

ប្អូន​ឡឹម​ស៊ើង​ធ្វី​តៀង​ (ឈរ​ទី​២​រាប់​ពី​ខាង​ស្ដាំ) ទទួល​អា​ហា​រូប​ករណ៍

​ សម្រាប់សិស្សក្រីក្រសង្វាតរៀនសូត្រ

តាម​សម្ដី​ធ្វីតៀង​ ថ្វី​ដ្បិត​តែ​គ្រួ​សារ​ក្រលំ​បាក​ ប៉ុន្តែ​តាំង​ពី​កុមារ​ភាព​មក​ ប្អូន​តែង​បាន​ឪ​ពុក​ម្ដាយ​ បង្ក​លក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​រៀន​សូត្រ។​ ធ្វី​តៀង​ ឱ្យ​ដឹង​បន្ថែម៖ “ឪ​ពុក​ម្ដាយ​ខ្ញុំ​ច្រើន​ប្រាប់​ថា​ ចង់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​អនា​គត​ភ្លឺ​ស្វាង​ គឺត្រូវ​ប្រឹង​ប្រែង​រៀន​សូត្រ​ឱ្យ​បាន​ល្អ​ និង​មាន​មុខ​របរ​លំ​នឹង។​ ស្ដាប់​តាម​ដំ​បូន្មាន​ឪ​ពុក​ម្ដាយ​ ចាប់​តាំង​ពី​រៀន​ថ្នាក់​ទី ៦ នៅ​សាលា​អន្តេ​វា​សិក​ដែល​ឆ្ងាយ​ពី​ផ្ទះ​ ខ្ញុំ​តែង​គោ​រព​តាម​លក្ខន្ដិកៈ​សា​លា​រៀន​; ពេល​ចូល​រៀន​ប្រុង​ស្ដាប់​លោក​គ្រូ​អ្នក​គ្រូ​ពន្យល់​មេ​រៀន​ មក​កន្លែង​បន្ទប់​គឺ​ធ្វើ​លំ​ហាត់​និង​អាន​សៀវ​ភៅ​ជា​ច្រើន​ដែល​មាន​ប្រ​យោជន៍​ដល់​ការ​សិក្សា។​ បញ្ចប់​ឆ្នាំ​សិក្សា​ សម្លឹង​ឃើញ​ឪ​ពុក​ម្ដាយ​កាន់​ប័​ណ្ណ​សរ​សើរ​ព្យួរ​ឡើង​លើ​ជញ្ជាំង​ដោយ​ទឹក​មុខ​រីក​រាយ ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​និង​តាំង​ចិត្ត​ខិត​ខំ​រៀន​សូត្រ​ឱ្យ​កាន់​តែ​ល្អ​និង​ពូកែ​ថែម​ទៀត”។​

លោក​ឡឹម​សៅ​ អនុប្រ​ធាន​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង៖ “ដោយ​ដឹង​ពី​ការ​លំ​បាក​របស់​ប្អូន​ធ្វីតៀង​ ទើប​សមា​គម​បាន​ស្នើ​ដល់​គណៈ​នា​យក​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​អនុវិទ្យា​ល័យ​-វិទ្យា​ល័យ​ថាញ់​ភូ ពិនិត្យ​អា​ទិភាព​ផ្ដល់​អា​ហា​រូប​ករណ៍​រៀង​រាល់​ឆ្នាំ​ ដើម្បី​ជួយ​ដល់​ប្អូន​លំ​នឹង​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​។​ នេះ​ជា​ឆ្នាំ​ទី ៣ហើយ​ ដែល​ធ្វី​តៀង​ បាន​ទទួល​អា​ហា​រូប​ករណ៍ សង្ឃឹម​ថា​ អំ​ណោយ​នេះ​នឹង​ជំ​រុញ​ស្មារតី​និង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​ ដើម្បី​ការ​រៀន​សូត្រ​របស់​សិស្ស​ក្រី​ក្រ​ដូច​ជា​ធ្វីតៀង​ កាន់​តែ​សាយ​ភាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ សម្រាប់​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ឯ​ទៀត​ កាន់​តែ​មាន​ភាព​ជឿ​ជាក់​ ប្រឹង​ប្រែង​រៀន​សូត្រ​ ក្លាយ​ជា​មនុស្ស​មាន​ប្រ​យោជន៍​ក្នុង​សង្គម”៕​   

        យ្វី​អាញ់ - ថាច់​ធី

កាសែតកឹងធើ Online



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024