គ្រួសារខ្មែរមានច្រើនជំនាន់ផ្សារភ្ជាប់ជាមួយរបរ“បណ្តុះបណ្តាលធនធានមនុស្ស”

13:42, 17/09/2024

មាន​ប្រពៃណី​ជា​មួយ​របរ​គ្រូ​បង្រៀន គ្រួ​សារ​លោក​គ្រូ​ថាច់​វីឡា ​ភូមិ​ដៃ​ដូន​អ៊ុយ ​ឃុំ​ភូមី ស្រុក​មីទូ​(សុក​ត្រាំង​)​ មាន​បី​ជំ​នាន់​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​បុព្វ​ហេតុ​ “បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​” ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក​ដើម្បី​រក្សា​របរ​និង​លត់​ដំ​ឱ្យ​ជំ​នាន់​ក្រោយ​។

លោកគ្រូថាច់វីឡានិងប្អូនៗសិស្សានុសិស្សសាលាបឋមសិក្សាភូមីបេ
ឃុំភូមីស្រុកមីទូក្នុងពេលសកម្មភាពវប្បធម៌សិល្បៈ
លោកគ្រូថាច់វីឡានិងប្អូនៗសិស្សានុសិស្សសាលាបឋមសិក្សាភូមីបេ ឃុំភូមីស្រុកមីទូក្នុងពេលសកម្មភាពវប្បធម៌សិល្បៈ

លោក​គ្រូ​ថាច់​វីឡា​ គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ភូមី​បេ ​ឃុំ​ភូមី ​ស្រុក​មី​ទូ​ឱ្យ​ដឹង៖ ​កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ដែល​មាន​ប្រពៃណី​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​គ្រូ​បង្រៀន​តាំង​ពី​ជីតា​ដល់​ឪ​ពុក ​និង​ដល់​លោក​គ្រូ​ជា​គ្រូ​បង្រៀន​ជំនាន់​ទី៣។ ​ពិសេស​ជំនាន់​របស់​លោក​គ្រូ​មាន​បង​ប្អូន​បង្កើត​ដល់​៦​នាក់​ដែល​ស្នង​បន្ត​តាម​របរ​គ្រូ​បង្រៀន​របស់​គ្រួ​សារ ក្នុង​នោះ​មាន​អ្នក​ខ្លះ​បាន​បង្រៀន​យូរ​បំ​ផុត​ជាង​៣០​ឆ្នាំ ​តិច​បំ​ផុត​២០ឆ្នាំ​។​ ហេតុ​ដែល​នាំ​ឱ្យ​បង​ប្អូន​ចូល​ចិត្ត​របរ​គ្រូ​បង្រៀន ​ដោយ​សារ​តែ​ពីក្មេង​ឃើញ​ឪ​ពុក​ទៅ​បង្រៀន ​រៀប​ចំ​គម្រោង​មេ​រៀន​សម្រាប់​បង្រៀន ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ​បាន​ដក់​ជាប់​នូវ​ក្តី​ប្រា​ថ្នា​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​ដូច​ឪ​ពុក​របស់​ខ្លួន​។​ បាន​ដឹង ​លោក​គ្រូ​ថាច់​វីឡា​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គរុ​កោ​សល្យ​ឆ្នាំ​១៩៩២ ​លោក​គ្រូ​បាន​ចាត់​ឱ្យ​មក​បង្រៀន​នៅ​ស្រុក​កំ​ណើត​ឃុំ​ភូមី ​ស្រុក​មីទូ លោក​គ្រូ​វីឡា​ឱ្យ​ដឹង​៖​ នេះ​ជា​របរ​ប្រពៃណី​របស់​គ្រួ​សារ​ ឃើញ​ឪ​ពុក​ទៅ​បង្រៀន​ យើង​ខ្ញុំ​ក៏​ស្រ​ឡាញ់​ពេញ​ចិត្ត​និង​ជ្រើស​រៀន​របរ​គ្រូ​បង្រៀន​។​ កាល​ពី​មុន​នៅ​ភូមិ​នេះ​ការ​ទៅ​រៀន​ក៏​ពិ​បាក​ណាស់​។ ចំណែក​គ្រួ​សារ​ឪ​ពុក​ខ្ញុំ​មាន​កូន​ច្រើន ​ដូច្នេះ​ឪ​ពុក​ខ្ញុំ​ក៏​ណែ​នាំ​ឱ្យ​យើង​ខ្ញុំ​សិក្សា​ផ្នែក​គរុ​កោ​សល្យ​។ ដូច្នេះ​រាល់​គ្នា​ចូល​រៀន​និង​រហូត​មក​ដល់​ពេល​នេះ​បាន​ចេញ​ធ្វើ​ជាគ្រូ​បង្រៀន​។​ អ្នក​គ្រូ​ថាច់​ធីបាច់​តឹម ​ប្អូន​ស្រី​របស់​លោកគ្រូ​វីឡា​ជាគ្រូ​បង្រៀន​នៅ​សាលា​មត្តេយ្យ​​ភូមី ​ឃុំ​ភូមី​ អ្នក​គ្រូ​បានស្នង​បន្ត​របរ​ប្រពៃណី​របស់​គ្រួ​សារ ​តែងខិតខំ​សម្រេច​ល្អ​ភារ​កិច្ច​។​ ក្នុង​រយៈ​ពេល​បង្រៀន ​អ្នក​គ្រូ​បាន​សម្រេច​លទ្ធផល​ឆ្នើម​ជា​ច្រើន​ អ្នក​គ្រូ​ថាច់​ធី​បាច់​តឹម​ចែក​រំលែក​៖ ខ្ញុំ​ស្រឡាញ់​របរ​នេះ​តាំង​ពី​តូច ​ខ្ញុំ​ប្រាថ្នា​ធំ​ឡើង​នឹង​បាន​ធ្វើ​គ្រូ​បង្រៀន​ដូចឪ​ពុក​របស់​ខ្ញុំ​ និង​ឥឡូ​វ​បាន​ក្លាយ​ជាការ​ពិត​។​ ពង្រីក​របរប្រ​ពៃណី​របស់​គ្រួ​សារ​ជាក្តី​ជក់​ចិត្ត​និង​ការ​អស់​ពីចិត្ត​ជា​មួយ​របរ​និង​ពេល​ឃើញ​ពី​តម្លៃ​អត្ថ​ន័យ​បង​ប្អូន​របស់​លោកគ្រូ​បាន​ជ្រើស​របរ​គ្រូ​បង្រៀន​។ លោក​គ្រូ​ថាច់​វី​ឡាឱ្យ​ដឹង​បន្ថែម​៖​ មក​ដល់​ពេល​នេះ​កូន​ៗនិង​ចៅ​របស់​ខ្ញុំ​កំពុង​ស្នង​បន្ត​របរ​ដែល​គ្រួ​សារ​បាន​ជ្រើស​។ ​កូន​ច្បង​របស់​ខ្ញុំ​កំពុង​សិក្សា​ផ្នែក​គរុ​កោ​សល្យ​នៅ​សាលា​មហា​វិទ្យា​ល័យ​ដុង​ថាប​ឆ្នាំ​បញ្ចប់​។ ចៅ​ៗរបស់​ខ្ញុំ​ក៏​បាន​ចែក​រំ​លែក​នឹង​ស្នង​បន្ត​របរ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​របស់​គ្រួ​សារ​ក្នុង​ពេល​អនាគត។ លោក​តូង​ថឹក​ទ្រុង​ កម្មា​ភិបាល​ទទួល​បន្ទុក​វប្ប​ធម៌​ឃុំ​ភូមី ​ស្រុក​មី​ទូ​ឱ្យ​ដឹង​៖ គ្រួ​សារ​លោក​គ្រូ​ថាច់​វីឡា​ស្នង​បន្ត​របរ​ប្រពៃណី​គ្រូ​បង្រៀន​របស់​គ្រួ​សារ​ ទោះ​បី​ប៉ុន្មាន​ឆ្នាំ​មុន​ជួប​ការ​លំ​បាក​ច្រើន ប៉ុន្តែ​ដោយ​ស្រ​ឡាញ់​របរ​និង​ប្រពៃណី​របស់​គ្រួ​សារ​តែង​ខិត​ខំ​ជម្នះ​ការ​លំបាក​ដើម្បី​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​រហូត​មក​ដល់​បច្ចុប្បន្ន​ នេះ​ជា​ការ​គោ​រព​ស្រ​ឡាញ់​ស្ងើច​សរ​សើរ​គ្រួ​សារ​របស់​លោកគ្រូ​។

អ្វី​ដែល​គ្រួ​សារ​លោក​គ្រូ​ថាច់​វីឡា​ទទួ​ល​បាន​ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​គឺ​ជា​ការ​គោ​រព​ពី​សង្គម​ សេច​ក្តី​ស្រ​ឡាញ់​របស់​សិស្ស​ច្រើន​ជំ​នាន់​។ នេះ​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង​សម្រាប់​លោក​គ្រូ​និង​បង​ប្អូន​ក្នុង​ក្រុម​​​ គ្រួសារ​ខិត​ខំ​ដើម្បី​បុព្វ​ហេតុ “បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​”៕

ដាលីន-លីហាន់



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024