ជំនួយសមាជិកាពង្រីកសេដ្ឋកិច្ចគ្រួសារ

08:31, 19/09/2024

កំ​ណត់​ជំ​នួយ​សមា​ជិកា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជា​ភារ​កិច្ច​សំ​ខាន់​រួម​ចំ​ណែក​ក​សាង​ជីវភាព គ្រួ​សារ​សុខ​ដុម​ សុភមង្គល​ ពេល​កន្លង​សមាគម​នារី​ស្រុក​ចូវ​ថាញ់ (សុក​ត្រាំង​) មាន​សកម្ម​ភាព​ជា​ច្រើន​ជាក់​ស្តែង ជួយ​សមាជិកា​ពង្រីក​សេដ្ឋ​កិច្ច​លំនឹង​ជីវភាព​គ្រួ​សារ។

បងស្រីង្វៀងធីភឿង ពេលបានជំនួយទុនបុល សព្វថ្ងៃជីវភាពគ្រួសារបានលំនឹងគ្រាន់បើ
បងស្រីង្វៀងធីភឿង ពេលបានជំនួយទុនបុល សព្វថ្ងៃជីវភាពគ្រួសារបានលំនឹងគ្រាន់បើ

ប៉ុន្មាន​ឆ្នាំ​កន្លង​ឆ្លង​តាម​បណ្តា​ទម្រង់​ជំ​នួយ​សមាជិកា​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ សមាគម​នារី​ស្រុក​ចូវ​ថាញ់​បាន​ជួយ​បង​ប្អូន​នារី​មាន​លក្ខណៈ​ពង្រីក​ការ​ផលិត​​ធ្វើ​អាជីវ​កម្ម​​លំ​នឹង​ជីវ​ភាព​ ចាក​ផុត​ក្រ​និង​ឈាន​ឡើង​ធ្វើ​មាន។ ដើម្បី​ធ្វើ​បាន​ប្រ​ការ​នោះ​ សមាគម​នារី​ស្រុក​តែងខិត​ខំ​អនុ​វត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ប្រជា​ចលនា​ពូកែ​ផ្សារ​ភ្ជាប់​នឹង​ការ​ចលនា​បង​ប្អូន​នារី​ចូល​រួម​ “រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អារម្ម​ណ៍ សីលធម៌​ ឥរិយា​បថ ហូជីមិញ​”។ ចាត់​តាំង​ថ្នាក់​បង្រៀន​របរ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ បំផុត​គឺ​ការ​ជំ​នួយ​បង​ប្អូន​បាន​បុល​ទុន​អាទិភាព​ពីធនាគារ​គោល​នយោបាយ​សង្គម​ស្រុក​ដើម្បី​វិនិយោគ​ក្នុង​ការ​បង្ក​បង្កើន​ផល​ដូច​ចិញ្ចឹម​ជ្រូក​ គោ មាន់​ ទា ផលិត​ស្រូវ​ ដាំ​បន្លែ​ ។ល។ អាស្រ័យ​ហេតុ​នោះ​ សព្វ​ថ្ងៃ​មាន​បង​ប្អូន​​នារី​ជាច្រើន​ បំផុត​នារី​ជន​ជាតិ​ខ្មែរ​ក្នុង​ស្រុក​ជា​ជំ​ហាន​​មាន​ជីវភាព​គ្រាន់​បើ ឈាន​ឡើង​ចាក​ផុត​ក្រ​ដោយ​ចីរ​ភាព​។ ជា​សមាជិកា​មាន​ជីវភាព​លំ​បាក សព្វ​ថ្ងៃ​​បាន​ចាក​ផុត​ក្រ បង​ស្រី​ង្វៀង​ធី​គីម​ភឿង នៅ​ភូមិ​ចូវ​ថាញ់ ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ ​ជា​គំរូ​​ដែល​បាន​ជំនួយ​ទុន​បុល​និង​ឈាន​ឡើង​ចាក​ផុត​ក្រ។ ពី​មុន​ ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក ពេល​ចូល​រួម​សាខា​សមាគម​នារី​ភូមិ ​បង​ស្រី​ភឿង​បាន​សមាគម​នារី​ស្រុក​ឧទ្ទេស​នាម​ឱ្យ​បុល​ទុន​ចំ​នួន​២០​លាន​ដុង​ដើម្បី​ទិញ​គោ​ចិញ្ចឹម​។ មាន​ទុន​បុល​អាទិភាព​ បង​ភឿង​ទិញ​គោ​មេ​ចិញ្ចឹម​និង​សង់​ទ្រុង​គោ។ អា​ស្រ័យ​ថែ​ទាំ​បាន​ល្អ គោឆាប់​ធំ និង​កើត​មក​ជាបន្ត​បន្ទាប់​ ក្នុង​មួយ​ឆ្នាំ​កើត​បាន​មួយ​ក្បាល​។ ពេល​ចិញ្ចឹម​គោ​មាន​ប្រសិទ្ធ​ភាព​បង​ស្រី​លក់​គោ​សង​បំ​ណុល​ធនាគារ​រួច​រាល់​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​បង​ភឿង​បន្ត​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​ដើម្បី​ពង្រីក​ទម្រង់​ចិញ្ចឹម​របស់​គ្រួ​សារ។ បង​ភឿង​បាន​ឱ្យ​ដឹង​៖ អា​ស្រ័យ​ការ​ជំ​នួយ​របស់​សមាគម​ទើប​ខ្ញុំ​បាន​បុល​ទុន​អាទិភាព​ដើម្បី​ចិញ្ចឹម​សត្វ​ ពង្រីក​សេដ្ឋកិច្ច​គ្រួ​សារ។ សព្វថ្ងៃ​ គ្រួ​សារ​ខ្ញុំ​ធ្វើ​ស្រែ​ចំនួន​១១​កុង​និង​ដាំ​ស្មៅ​២​កុង​សម្រាប់​ធ្វើ​ជា​ចំណី​ឱ្យ​គោ ដោយ​ទម្រង់​ចិញ្ចឹម​មាន​ប្រសិទ្ធ​ភាព​ រាល់​ឆ្នាំ​​រក​បាន​ប្រាក់​ចំណូល​ប្រ​ហែល​១០០​លាន​ដុង​និង​រាល់​ខែ​ចំ​ណូល​ពីការ​លក់​ដូរ​កំ​ប៉ិក​កំប៉ុ​ក​ប្រ​ហែល​៥​លាន​ដុង។ ដូច​គ្រួ​សារ​បង​ស្រី​គីម​ភឿង ចំ​ណែក​គ្រួ​សារ​បង​ស្រី​ឡឹម​ធី​ហៀង នៅ​ភូមិ​ភឿក​ហ្វា ឃុំ​ភូ​តឹង​ ស្រុក​ចូវ​ថាញ់។ ពី​មុន​​គ្រួ​សារ​បង​ស្រី​ជា​គ្រួ​សារ​ក្រ គ្មាន​របរ​លំ​នឹង​។ ក្រោយ​ពី​បាន​ចូល​រួម​ជា​សមាជិកា​នៃ​សាខា​សមាគម​នារី​ភូមិ​បង​ស្រី​បាន​បុល​ទុន​ដើម្បី​វិនិយោគ​ទម្រង់​ដាំ​បន្លែ​លើ​ដី​ប្រ​ឡាយ ​គួប​ផ្សំ​នឹង​ការ​ចិញ្ចឹម​គោ ឆ្នាំ​ណា​ក៏​ទទួល​បាន​ប្រាក់​ចំ​ណូល​គ្រាន់​បើ​ និង​សព្វ​ថ្ងៃ​ គ្រួ​សារ​បង​ស្រី​មាន​លក្ខណៈ​សង់​ផ្ទះ​បាន​រឹង​មាំ មាន​របស់​របរ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ មាន​ជីវភាព​សុខ​ដុម​ សុភមង្គល​ ឈាន​ឡើង​ចាក​ផុត​ក្រ​ដោយ​ចីរ​ភាព​។ សមមិត្ត​ចូវ​ហុង​ហ្វា-​ប្រ​ធាន​សមាគម​នារី​ស្រុក​ចូវ​ថាញ់​បាន​ឱ្យ​ដឹង​៖ សព្វ​ថ្ងៃ​សមាគម​មាន​សមាជិកា​ចំ​នួន​ ២១.០៤៤​រូប​ ប្រជុំ​ជីវ​ភាព​នៅ​៥៦​សាខា​សមាគម​។ រួម​ជា​មួយ​នឹង​ការ​កសាង​អង្គ​ការ​រឹង​មាំ សមាគម​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ចលនា​បងប្អូន​នារី​អនុ​វត្ត​ប្រិត​សំចៃ​ទទួល​ផល​ពីបណ្តា​ប្រភព​ទុន​ជម្រុញ​ការ​ពិគ្រោះ​ បណ្តុះ​បណ្តាល​របរ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ ​ចលនា​សមាជិកា​បង្វែរ​រចនា​សម្ព័ន្ធ​ដាំ​ដុះ​ ចូល​រួម​ហ្វឹក​ហាត់​ពី​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ក្នុង​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ សកម្ម​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ម្ចាស់​ការ​ចូល​រួម​ពង្រីក​សេដ្ឋកិច្ច​ បន្ថយ​ក្រ​ដោយ​ចីរភាព​។

ជួយ​សមាជិកា​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​បន្ថយ​ក្រ​ដោយ​ចីរភាព​ជា​ភារកិច្ច​សំ​ខាន់​របស់​សមា​គមនារី​ស្រុក​ចូវ​ថាញ់ រួម​ចំ​ណែក​អនុ​វត្ត​ការ​ងារ​បន្ថយ​ក្រ​និង​បណ្តា​ទិសដៅ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​-សង្គម​របស់​ភូមិ​ភាគ៕   

ចន្ថា-សុផល



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024