សាលាមធ្យមសិក្សាបាលីណាមបូ: គប់វាល់២៥លានដុងជំនួយជនរួមជាតិភាគខាងជើងដែលរងគ្រោះព្យុះលេខ៣

14:51, 16/09/2024

ព្រឹក​ថ្ងៃ​ទី ១៦​កញ្ញា ​សា​លា​មធ្យម​សិក្សា​បាលី​ណាម​បូ​(សុក​ត្រាំង​) បំ​ផុស​ចលនា​គប់​វាល់​ថវិកា​ជំនួយ​ជន​រួម​ជាតិ​ភាគ​ខាង​ជើង​ដែល​រង​គ្រោះ​ពីព្យុះ​លេខ​៣​បង្ក​ឡើង​។ ចូល​រួម​មានព្រះ​ឧបជ្ឈាយ៍​តាំង​ណោ-ព្រះ​សុធម្មា​ធិបតី​រង​នៃ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម ប្រ​ធាន​គណៈ​អភិ​បាល​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ប្រធាន​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហាជាតិ​ខេត្ត គណៈ​ចាង​ហ្វាង​សា​លា លោក​គ្រូ អ្នក​គ្រូ​និង​សម​ណសិស្ស​នៃ​សាលា​មធ្យម​សិក្សាបាលី​ណាម​បូ។

ព្រះឧបជ្ឈាយ៍តាំងណោនិងគណៈចាងហ្វាងសាលា លោកគ្រូ អ្នកគ្រូនិងសមណសិស្សសាលាមធ្យមសិក្សាបាលីណាមបូគប់វាល់ថវិកាសម្រាប់ជំនួយជនរួមជាតិភាគខាងជើងដែលរងគ្រោះពីព្យុះលេខ៣។
ព្រះឧបជ្ឈាយ៍តាំងណោនិងគណៈចាងហ្វាងសាលា លោកគ្រូ អ្នកគ្រូនិងសមណសិស្សសាលាមធ្យមសិក្សាបាលីណាមបូគប់វាល់ថវិកាជំនួយជនរួមជាតិភាគខាងជើងដែលរងគ្រោះពីព្យុះលេខ៣។

ថ្លែង​ការណ៍​ក្នុង​ពិធី​គប់​វាល់​ លោក​គ្រូ​ឡឹម​ញឹម-ចាងហ្វាង​សា​លា​មធ្យម​សិក្សា​បាលី​ណាម​បូ​បានឱ្យ​ដឹង​ ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង ព្យុះ​លេខ៣​មាន​ប្រពល​ភាព​ខ្លាំង​បំផុត​ឥទ្ធិពល​ដល់​បណ្តា​ខេត្ត​ភាគខាង​ជើង​នៃ​ប្រទេស​យើង​។ ភ្លៀងព្យុះ​ផុត​ទៅ​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ មាន​ប្រជាជន​ជាច្រើន​ត្រូវ​ការ​ជំនួយ​ បក្ស​និង​រដ្ឋ​បាន​ប្រមូល​ផ្តុំ​កម្លាំង​ដើម្បី​ជួស​ជុល​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន ជំនួយ​ការ​ផលិត ធានា​ជីវភាព​របស់​ប្រជាជន។ ក្នុង​ពេល​ប្រ​ភព​ថវិកា​រដ្ឋ​នៅ​ស្តួច​ស្តើង​ ដើម្បី​ពង្រីក​ប្រពៃ​ណី​សាម​គ្គី ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ”ស្រ​ឡាញ់​អ្នក​ដទៃ​ដូច​ស្រ​ឡាញ់​ខ្លួន​ឯង “ ”អ្នកមាន​រក្សា​ខ្សត់​ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ​“ ជា​មួយ​ស្មារតី​”មាន​តិច​ជួយ​តិចមានច្រើន​ជួយ​ច្រើន​ “ អ្នកខ្លះ​ជួយ​ជា​ទ្រព្យ​សម្បត្តិ អ្នក​ខ្លះ​ជួយ​ជា​កម្លាំង​ យើង​ទាំង​ឡាយ​គប្បី​សាទរ​ការ​អំពាវនាវ​របស់​ក្រុម​ប្រ​ធាន​គណៈកម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម គណៈ​កម្មាធិការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជាជន គណៈ​កម្មាធិការ​ប្រ​ជាជន គណៈ​កម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្តសុក​ត្រាំង​បំផុស​ចលនា​ឧបត្ថម្ភ​ជន​រួម​ជាតិ​ដែល​រង​គ្រោះ​ពី​ព្យុះ​លេខ៣​បង្ក​ឡើង​។

ក្រោយ​ពី​បាន​គណៈ​ចាង​ហ្វាង​សា​លា​បំផុស​ចលនា លោក​គ្រូ អ្នក​គ្រូ​និង​សមណ​សិស្សក៏​បានចូល​រួម​គប់​វាល់​ទឹក​ប្រាក់​ជិត​២៥​លាន​ដុង​ដើម្បី​ផ្ញើ​ជូន​ជន​រួម​ជាតិ​ភាគ​ខាង​ជើង​ដែល​រង​គ្រោះ​ពីព្យុះ​លេខ៣៕ 

​ជីបាវ​-សុផល



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024