លេខាបក្សខេត្តសុកត្រាំងត្រួតពិនិត្យល្បឿនដំណើរការគម្រោងនានានៅទីក្រុងសុកត្រាំង

10:36, 17/09/2024

នារសៀល​ថ្ងៃ​ទី១៦ ​ខែកញ្ញា​ ស.មឡឹម​វ៉ាំងម៉ឹង-សមាជិក​គណៈ​ប្រិត​បត្តិ​ការ​មជ្ឈិម​បក្ស​លេខា​បក្ស​ខេត្ត ​ប្រធាន​ក្រុមតំណាង​រដ្ឋសភា​ខេត្តសុក​ត្រាំង​ បាន​មកពិនិត្យ​ល្បឿន​ដំណើរ​ការ​គម្រោង​នានា​នៅ​លើភូមិដ្ឋាន​ទីក្រុង​សុក​ត្រាំង​។​ ចូល​រួម​ក្រុម​ត្រួត​ពិនិត្យ​មាន​ថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិការ​ប្រជាជនទី​ក្រុង​សុក​ត្រាំង​ គណៈ​គ្រប់​គ្រង​គម្រោង១​ គណៈ​គ្រប់​គ្រងគម្រោង​២។

លេខាបក្សខេត្តសុកត្រាំងឡឹមវ៉ាំងម៉ឹង(ទី៣ពីស្តាំ) ពិនិត្យគម្រោងផ្លូវខ្សែក្រវាត់១(ទីក្រុងសុកត្រាំង)។
លេខាបក្សខេត្តសុកត្រាំងឡឹមវ៉ាំងម៉ឹង(ទី៣ពីស្តាំ) ពិនិត្យគម្រោងផ្លូវខ្សែក្រវាត់១(ទីក្រុងសុកត្រាំង)។

លេខា​បក្ស​ខេត្ត​ បាន​មកពិនិត្យ​គម្រោង​ផ្លូវ​ខ្សែ​ក្រវាត់២​(ទីក្រុង​សុក​ត្រាំង​)។ ​គម្រោង​នេះ​មាន​ប្រវែង​ផ្លូវ​ប្រហែល​៥,២៣​គីឡូ​ម៉ែត្រ​ ចំណុច​ចាប់​ផ្តើម​តភ្ជាប់​ជាប់​ជា​មួយ​ផ្លូវ​ផាម​ហុង​ សង្កាត់​ទី៨​(ទីក្រុងសុកត្រាំង​) និង​ចំណុច​ចុង​ក្រោយនៃ​គម្រោង​តភ្ជាប់​ជាមួយនឹង​ផ្លូវ​ជាតិ​លេខ៦០ ចំណុះ​ឃុំ​ភូតឹង​(ស្រុកចូវ​ថាញ់) ដោយ​គណៈ​គ្រប់​គ្រងគម្រោង១​ធ្វើ​ម្ចាស់​វិនិយោគ។ ​មកដល់​ពេល​នេះ​ គម្រោង​ដែល​មាន​ដើម​ទុន​បែង​ចែក​សម្រាប់​ឆ្នាំ២០២៤ ​បាន​ផ្តល់​ផ្ទេរ​ប្រាក់​សម្រេច​៩៧% ​បរិមាណ​សំណង់​សម្រេច​១២,៥%។ ​ចំពោះ​គម្រោង​ផ្លូវ​ខ្សែ​ក្រវាត់១​(កំណាត់​ចាប់​ពីពាមបី​ឡេ​យឹង-ផាម​ហុង​ សង្កាត់ទី៨​ដល់​ផ្លូវ​ត្រឹង​ក្វុក​ត្វង ​សង្កាត់​ទី៦ ​ទីក្រុង​សុក​ត្រាំង) ​ដោយ​គណៈ​គ្រប់​គ្រង​គម្រោង​២​វិនិយោគ​ធ្វើ​វិនិយោគ​ ដែល​មាន​ប្រវែង​ផ្លូវ​ប្រហែល​៤គីឡូម៉ែត្រ។ ​សំណង់​កំពុង​បាន​កសាង​ក្នុង​ស្មារតី​បន្ទាន់​ មក​ដល់​ពេល​នេះ​ ល្បឿន​ដំណើរ​ការ​កសាង​សម្រេច​បាន​៣៤,៦៣%។

ឆ្លង​តាម​ការ​ត្រួត​ពិនិត្យ​ជាក់​ស្តែង​ លេខា​បក្ស​ខេត្តឡឹម​វ៉ាំងម៉ឹង ​សង្ឃឹមថា​ អ្នក​ម៉ៅការ​សំណង់​មាន​បរិមាណ ការ​ងារ​រំដោះ​ផ្ទៃ​ដី​បានទី​ក្រុង​សុក​ត្រាំង​អនុវត្តជាសារវ័ន្ត។ ឆ្លងតាម​នោះ​ ស្នើដល់​ទីក្រុង​សុក​ត្រាំង​ ម្ចាស់​វិនិយោគ អ្នកម៉ៅការ​ អង្គភាព​សាង​សង់​សហការ​យ៉ាង​ជិត​ស្និទ្ធ ​ដើម្បី​បង្កើន​ល្បឿន​នៃ​ដំណើរ​ការសាង​សង់​ ការងារ​ផ្តល់​ផ្ទេរ​ប្រាក់​ រំដោះ​ផ្ទៃ​ដី ​ស្នើ​ដល់​អ្នក​ម៉ៅការ ​អង្គភាព​សាង​សង់​ រាយ​ការណ៍​ពីការ​លំបាក​ បញ្ហា​ជា​បន្ទាន់​ ប្រសិន​បើ​មាន​ ដើម្បី​ម្ចាស់​វិនិយោគ ភូមិភាគ​រួមដោះ​ស្រាយ​៕​

ហ្វាងភុក​-លីហាន់​



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024