ហ្វឹកហាត់ផ្តល់ព័ត៌មានដល់អ្នកមានប្រិយភាព នៅតំបន់ជនជាតិភាគតិចលើភូមិដ្ឋានខេត្តសុកត្រាំង

17:19, 19/09/2024

  ↵ ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​កញ្ញា ​នៅ​មជ្ឈ​មណ្ឌល​វប្បធម៌​និង​សន្និ​បាត​ខេត្ត ​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ បាន​ចាត់​តាំង​ពិធីសន្និ​បាត​ហ្វឹក​ហាត់​ផ្តល់​ព័ត៌មាន​ដល់​អ្នក​មាន​ប្រិយ​ភាព​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​។ អញ្ជើញ​ចូល​រួម​មាន​បណ្តា​ស.មឡឹម​ហ្វាងម៉ូវ-​អនុ​ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត ​ប្រធានអនុមន្ទីរ​ជន​ជាតិ​បណ្តា​ស្រុក ​ទីរួមខេត្ត ​ក្រុង​ ​រួមនឹង​អ្នក​តំណាង​ចំនួន​៣៣៧រូប​ ជា​អ្នក​មាន​ប្រិយ​ភាពនៅ​តំបន់​ជន​ជាតិ​ភាគ​តិច។

ទិដ្ឋភាពនៃពិធីសន្និបាត
ទិដ្ឋភាពនៃពិធីសន្និបាត

នៅ​ពិធី​សន្និបាត​តំណាង​ទាំង​ឡាយ ​បាន​ស្តាប់​ផ្សព្វ​ផ្សាយ​ពីប្រធាន​បទ​ដូចៈ​ ចំណេះ​ដឹង​ ជំនាញ​ វិធី​សាស្ត្រ​មួយ​ចំនួន​នៃ​ការ​សម្រុះ​សម្រួល​ឱ្យ​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិដ្ឋាន​ខេត្ត ​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ ស្ថាន​ភាព​សណ្តាប់​ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​ នា​ពេល​កន្លង ​ផ្សព្វ​ផ្សាយអំពី​ការ​កំណត់​មួយ​ចំនួន​ស្តីពី​ច្បាប់​ការ​ពារ​បរិស្ថាន​និង​បណ្តា​ឯកសារ​ណែ​នាំ ​ឥទ្ធិពល​នៃ​ការ​អន់​ថយ ​កខ្វក់​បរិស្ថាន​ឥទ្ធិ​ពល​ដល់​ការ​ផលិត​និង​ជីវភាព​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច។

ក្រៅ​ពី​នេះ ​ពិធី​សន្និ​បាត​ក៏​បាន​ចាត់​តាំង​ពីភាក្សា​ ដើម្បី​បង្ហាញ​ពី​ស្ថាន​ភាព​ជាក់​ស្តែង​ គំរូ​សម្រាប់​ជួយ​ដល់ ​តំណាង​ទាំង​ឡាយ​មាន​ការ​យល់​​ច្បាស់​ តាំង​ពីនោះ​ ដាក់​ចេញ​តម្រង់​ទិស​ដំណោះ​ស្រាយ​ជាក់​ស្តែង​ ដើម្បី​តំណាង​ទាំង​ឡាយ​អនុវត្ត​ក្នុង​ករណី​ជាក់​ស្តែងក្នុងភូមិ​ភាគ​នីមួយៗ។

សន្និបាត​បាន​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ ចំណេះ​ដឹង​ជំនាញ​ វិជ្ជាជីវៈ​ដើម្បី​អ្នក​មាន​ប្រិយ​ភាព​ពង្រីក​តួនាទី​ក្នុង​ការ​ឃោសនា​ ចលនា​ប្រជា​ជន​អនុវត្ត​តាម​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ៕​

ហុងទើ-លីហាន់​

 

 



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024