សមាគមអ្នករួមស្រុកកំណើតទីរួមខេត្តវិញចូវនៅទីក្រុងហូជីមិញជូនអំណោយជាង២.០០០ចំណែក

17:04, 18/09/2024

ព្រឹក​ថ្ងៃ​ទី១៨ ​ខែកញ្ញា​ នៅ​វត្ត​បា​ វិញ​ចូវ​ (សុក​ត្រាំង​) ​សមាគម​អ្នក​រួម​ស្រុក​កំណើត​វិញ​ចូវ​នៅ​ទី​ក្រុង​ហូ​ជី​មិញ ​បាន​សហការ​ជា​មួយ​សមាគម​កាក​បាទ​ក្រហម​ទីរួម​ខេត្ត​វិញ​ចូវ​និង​សមាគម​ជន​ជាតិ​ហ្វា ​នៅ​សង្កាត់​ទី១ ​ចាត់​តាំង​ពិធីជូន​អំណោយ​ជាង​២.០០០​ចំណែក​ដល់​គ្រួសារ​ក្រ​ គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំបាក​នៅ​លើ​ភូមិដ្ឋាន​ទីរួម​ខេត្ត​វិញចូវ​។

បណ្តាសប្បុរសជនជូនអំណោយដល់អ្នកក្រ គ្រួសារដែលមានស្ថានភាពជួបការលំបាក
នៅទីរួមខេត្តវិញចូវ(សុកត្រាំង)។

បណ្តាសប្បុរសជនជូនអំណោយដល់អ្នកក្រ គ្រួសារដែលមានស្ថានភាពជួបការលំបាក

នៅទីរួមខេត្តវិញចូវ(សុកត្រាំង)។

តាម​នោះ ​សមាគម​អ្នក​រួម​ស្រុក​កំណើត​វិញចូវ​នៅ​ទី​ក្រុង​ហូ​ជី​មិញ​ បាន​ឧបត្ថម្ភ​អំណោយ​ជាង​២.០០០​ចំណែក​(កៀរគរ​ពីសប្បុរសជន​ដែល​កំពុង​រស់​នៅ​ ធ្វើ​ការ​ក្នុង​ប្រទេស​និង​ប្រទេស​ក្រៅ) ​ជូន​ដល់​គ្រួសារ​ក្រ​ គ្រួសារ​ដែល​មាន​ស្ថាន​ភាព​លំបាក​របស់​ទីរួម​ខេត្ត​វិញចូវ​។​ មួយ​ចំណែក​មាន​តម្លៃ​៧០០.០០០​ដុង​ រួម​មាន​របស់​របរ​ប្រើ​ប្រាស់​និង​ទឹក​ប្រាក់​ចំនួន​២០០.០០០​ដុង។​ សរុប​តម្លៃ​នៃ​អំណោយ​ជាង​១,៤​ពាន់​លាន​ដុង។

ជាមួយ​ស្មារតី​"អ្នកមានរក្សាខ្សត់"សមាគម​អ្នក​រួម​ស្រុក​កំណើត​វិញ​ចូវ​នៅ​ទីក្រុង​ហូ​ជី​មិញ​ តែង​ឆ្ពោះមកភូមិ​ស្រុកដោយ​សកម្ម​ភាព​ជាក់​ស្តែង​។​ រៀង​រាល់​ឆ្នាំ ​តែង​សហការ​ជា​មួយ​រដ្ឋ​អំណាច​ភូមិភាគ​ ដើម្បី​ជូន​អំណោយ ​ជូន​ផ្ទះ​ ឧបត្ថម្ភដល់​ការ​ពិនិត្យ​ជំងឺ​និង​ជូន​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​គ្រួសារ​ក្រ ​អ្នក​ដែល​មាន​ស្ថាន​ភាព​ជួបលំបាក។ ​នេះ​ជា​កម្មវិធី​សប្បុរធម៌​ជាក់​ស្តែង​ដែល​ពោរ​ពេញ​ដោយ​មនុស្ស​សាស្ត្រ​យ៉ាង​ជ្រាល​ជ្រៅ ​ធ្វើ​ឱ្យ​មាន​ការ​រឹត​ចំណង​សាមគ្គី​បណ្តា​ជន​ជាតិ​​នៅ​លើ​ភូមិដ្ឋាន​ទីរួម​ខេត្ត​វិញ​ចូវ​៕

​សុងឡេ-លីហាន់



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024