គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងៈ ចេញដំណើរនាំយកអំណោយចំនួន៣០តោនជំនួយជនរួមជាតិបណ្តាខេត្តភាគខាងជើងដែលរងគ្រោះពីព្យុះលេខ៣

17:05, 18/09/2024

ព្រឹក​ថ្ងៃ​ទី១៨ កញ្ញា គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​បាន​ចាត់​តាំង​ចេញដំណើរនាំ​យក​អំ​ណោយ​ដែល​ទទួល​បាន​ពី​គណៈ​ចលនា​សង្រ្គោះ​ជំនួយ​ខេត្ត​សុក​ត្រាំង​ដើម្បី​ជំនួ​យ​ជន​រួម​ជាតិ​បណ្តា​ខេត្ត​ភាគ​ខាង​ជើង​រង​គ្រោះ​ដោយ​ឥទ្ធិ​ពល​ពី​ព្យុះ​លេខ៣​បង្ក​ឡើង​។ សម​មិត្ត​ងោ​ហ៊ុង-សមា​ជិក​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការរ​ណ​សិរ្សមាតុ​ភូមិ​វៀត​ណាម​ខេត្តរួមជាមួយបណ្តាសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត គណៈ​ប្រជា​ចលនា​ខេត្ត តំ​ណាង​អាជីវកម្ម​ កង​កម្លាំង​ស្ម័គ្រ​ចិត្ត​ចូល​រួម​។

កងកម្លាំងស្ម័គ្រចិត្តជួយបញ្ជូនអំណោយឡើងឡាន
កងកម្លាំងស្ម័គ្រចិត្តជួយបញ្ជូនអំណោយឡើងឡាន

ក្រោយ​ពីបាន​ចលនា​បណ្តា​ភូមិភាគ​ អាជីវកម្ម អង្គការ​សាសនា​និង​ប្រជាជន​លើ​ភូមិ​ដ្ឋាន​ខេត្ត  គណៈ​ប្រ​ចាំ​ការ​នៃ​ គណៈ​កម្មាធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​បាន​ទទួល​អំណោយ​ចំនួន​៣០​តោន​រួម​មាន អង្ករ ​មី ​ទឹក​ដោះ​គោនិងទេយ្យ​វត្ថុ​មួយ​ចំនួន​ទៀត​។ ចំនួន​អំណោយ​ទាំង​នេះ​បាន​ដឹក​ជញ្ជូន​ទៅ​ប៊ិញ​យឿង​ ក្រោយ​មក​ក៏​ប្រ​គល់​ឱ្យ​អគ្គ​ក្រុម​ហ៊ុនផ្លូវ​ដែក​វៀត​ណាម​ដើម្បី​បញ្ជូន​ទៅ​បណ្តា​ខេត្ត បាក់កាង​ កាវ​បាំង​ ទ្វៀង​ក្វាង​ដើម្បី​ជំនួយ​ជនរួម​ជាតិ​ឱ្យ​បាន​ទាន់​ពេល​ដែល​រង​គ្រោះ​ពី​ព្យុះ​លេខ៣​បង្ក​ឡើង​។

បណ្តាសមមិត្តថ្នាក់ដឹកនាំនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងនិងអង្គភាពនានាចូលរួមបញ្ជូនអំណោយឡើងឡាន
បណ្តាសមមិត្តថ្នាក់ដឹកនាំនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងនិងអង្គភាពនានាចូលរួមបញ្ជូនអំណោយឡើងឡាន

ក្នុង​ឱកាស​នេះ​ បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំនៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​បាន​ផ្ញើនូវវាចាអំណរ​គុណ​ដល់​សមូហ​ភាព​ ឯកជន​នានា​ដែល​បាន​គប់​វាល់​ជា​អំ​ណោយ អង្គ​ភាព​ដែល​ជំនួយ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​កង​កម្លាំង​ស្ម័គ្រ​ចិត្ត​ជា​សមាជិក​សម្ព័ន្ធ​យុវជន​ក្នុង​ខេត្ត​បាន​គប់​វាល់​កម្លាំង​ សម្ភារៈ​សម្រាប់​ជំនួយ​ជន​រួម​ជាតិ​បណ្តា​ខេត្តភាគ​ខាង​ជើង។ សម​មិត្ត​ងោ​ហ៊ុង​បាន​ឱ្យ​ដឹង​ នេះ​ជា​ទង្វើ​ល្អប្រ​សើរ​ សម្តែង​ស្មារតី​សាមគ្គី”ជួយ​គ្នា​ទៅ​មក​“របស់​ប្រជា ជាតិ​យើង​។ ទន្ទឹម​នឹង​នោះ​ បាន​ផ្តាំ​ផ្ញើ ក្រុម​ការ​ងារ កង​កម្លាំង​ស្ម័គ្រ​ចិត្ត​ត្រូវ​ធា​នា​សុវត្ថិភាព​តាម​ដងផ្លូវ​ នាំ​យក​ក្តី​មេត្តា​ ការចែក​រំលែក​របស់​បក្ខភាគ រដ្ឋអំណាច​និង​ប្រជាជន​ខេត្ត​សុក​ត្រាំង​ដែល​បាន​ផ្ញើ​ជូន​ជនរួ​ម​ជាតិ​បណ្តា​ខេត្ត​ភាគ​ខាង​ជើង​រងគ្រោះ​ខ្យល់​ព្យុះ​៕

តំណាងក្រុមហ៊ុនចំកាត់ថាញ់ថេមមិញខាយជំនួយអង្ករ៥,៦តោនឱ្យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង
តំណាងក្រុមហ៊ុនចំកាត់ថាញ់ថេមមិញខាយជំនួយអង្ករ៥,៦តោនឱ្យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង

                                                                                           ធៀង​ហាយ​-សុផល



ថ្ងៃចន្ទ លេខ - 37 (1.139) – 16/09/2024